ធនាគារ​អេស៊ីលីដា​សម្រេច​បញ្ចុះ​ការប្រាក់ ០,៤% ដល់ ១% ក្នុង​មួយឆ្នាំលើ​ឥណទាន​ថ្មី​គ្រប់​ប្រភេទ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា ដើម្បី​ចូលរួម​គាំទ្រ​ការរីកលូតលាស់ អាជីវកម្ម​របស់​អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ចុះ​ការប្រាក់​ពី ០,៤% រហូតដល់ ១% ក្នុង១ឆ្នាំ​បន្ថែមទៀត លើ​ការស្នើសុំ​ឥណទាន​ថ្មី​គ្រប់​ប្រភេទ ដែលមាន​សុពលភាព​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

អតិថិជន​ទាំងអស់​អាចដាក់​សំណើសុំ​តាមរយៈ អេស៊ីលីដា​ទាន់​ចិត្ត ឬ​នៅតាម​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី រាជធានី ខេត្ត ក្រុង ដើម្បី​ឲ្យ​ភ្នាក់ងារ​យើងខ្ញុំ​ធ្វើការ​ទំនាក់ទំនង និង​រៀបចំ​ជូន​បាន​ទាន់ពេល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន២៥,០១ ទ្រី​លាន​រៀល (៦,១៥ ប៊ី​លាន​ដុល្លារ​អាមេរិក) សមតុល្យ​ឥណទាន​សរុប​ចំនួន១៦,២២ ទ្រី​លាន​រៀល (៣,៩៩ ប៊ី​លាន​ដុល្លារ​អាមេរិក) និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ១៧,៦៩ ទ្រី​លាន​រៀល (៤,៣៥ ប៊ី​លាន​ដុល្លារ​អាមេរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here