ធនាគារពិភពលោកអនុម័តទឹកប្រាក់២៧៥លានដុល្លារដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារ​ពិភពលោក ​បាន​អនុម័ត​ទឹកប្រាក់​ចំនួន​២​៧​៥​ ​លាន​ដុល្លារ​ សម្រាប់​ជម្រុញកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​នេះ ​ជា​ការ​លើក​ក​ម្ពស់​សេដ្ឋកិច្ច​លើក​ទីពីរ​ បន្ទាប់ពី​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​។​ ​

ជំនួយ​ដំបូង​គឺ​នៅ​ឆ្នាំ​២​០​២​២​ ​នៅពេលដែល​ធនាគារ​ពិភពលោក​បាន​អនុម័ត​២​៧​៤​ ​លាន​ដុល្លារ​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន ​គោល​នយោបាយ​អភិវឌ្ឍន៍ ​និង​ភាព​ធន់​របស់​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​នេះ​មាន​គោលបំណង​ លើក​ក​ម្ពស់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ ​និង​ភាព​ធន់​ ​ដោយ​ផ្តោត​លើ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​។​ ​គម្រោង​មួយ​ចំនួន​នឹង​រួមបញ្ចូល ​ការ​ជំរុញ​ការប្រកួតប្រជែង​ក្នុង​វិ​ស័​យ​ឯកជន​ ​ការ​ពង្រឹង​សារពើពន្ធ​របស់​កម្ពុជា​ ​និង​ជួយ​ដល់​ជន​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​បំផុត​។​

លោកស្រី​ ​Mar​yam​ S​a​l​i​m​ ​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ​មានប្រសាសន៍ថា​ “​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើបឡើង​វិញ ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺរាតត្បាត​ ​Co​v​i​d​-19 ​និង​បញ្ហា​ផ្សេងៗ​ជាបន្តបន្ទាប់​ ​បច្ចុប្បន្ននេះ​មានការ​ផ្តោត​ឆ្ពោះទៅ​រកការ​សម្រេច​បាន ​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព​”​។​ លោកស្រីបន្ថែមថា “​ប្រតិបត្តិការ​ថ្មី​នេះ ​នឹង​ជំរុញ​ការប្រកួតប្រជែង​ផ្នែកឯកជន​ ​ពង្រឹង​សារពើពន្ធ​របស់​រដ្ឋាភិបាល​ ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​កម្ពុជា ​ដែល​ងាយ​រងគ្រោះ​បំផុត​”​។​

ជាមួយគ្នានេះ ​លោកស្រី​ ​Sop​hie​ ​D​uon​g​ ​T​ N​guy​e​n ​សេដ្ឋ​វិទូ​ជាន់ខ្ពស់​ នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជា​ក្រុម​នា​ពេលថ្មីៗនេះ​ថា​ ​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើបឡើង​វិញ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​កំណើន​សេដ្ឋកិច្ច​នៅតែ​មិនទាន់ ​ឈាន​ដល់ក​ម្រិ​ត​មុន​ពេល​មាន​ជំងឺរាតត្បាត​។​

​ឧបសគ្គ​សំខាន់​ៗ​មួយ​ចំនួន ​ដែល​យើង​បាន​កត់​សម្គាល់​គឺ​កង្វះ​ការ​ធ្វើ​ពិពិធ​កម្ម​ ទាក់ទង​នឹង​ការ​ប្រមូលផ្តុំ​ទី​ផ្សារ​ ​និង​វិ​ស័យ​ផ្សេងៗ។​ ​ឧទាហរណ៍​ ​ការ​ផ្តោត​លើ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ជា​ចម្បង ​សម្រាប់​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​។​ ​ប្រសិនបើ​មានការ​ធ្វើ​ពិពិធ​កម្ម​កាន់តែ​ច្រើន​ ​វា​នឹង​ជួយ​សម្រាល​បាន​នូវ​បញ្ហា​ទំា​ង​នេះ​។​

“​ឧបសគ្គ​ទី​ ​២​ ​គឺ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង​ទី​៣​ ​ភាព​ងាយ​រងគ្រោះ​ ដែល​កម្ពុជា​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

ធនាគារ​ពិភពលោក​ នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​បាន​man​ទ​ស្សនៈ​ស្រដៀងគ្នា ​ទៅ​នឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ហើយ​បាន​និយាយ​ថា​ “​ស្ថានភាព​នេះ​ឆ្លុះបញ្ចាំង​ទាំង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ​និង​បញ្ហា​ប្រឈម​រចនា​ស​ម្ព័ន្ធ​ចំពោះ​គំរូ​កំណើន​របស់​ប្រទេស​ ​រួម​មាន​ ​កំណើន​ផលិតភាព​ខ្សោយ​ ​ធនធានមនុស្ស​មាន​ក​ម្រិ​ត​ ​និង​ឧបសគ្គ​ចំពោះ​ការ​បង្កើ​ត​អាជីវកម្ម​ឯកជន​ ​និង​ការប្រកួតប្រជែង​។​

ធនាគារ​ពិភពលោក​ក៏បាន​បន្ថែម​ថា​ សេដ្ឋកិច្ច​ដែល​ប្រមូ​លផ្តុំ​ខ្លាំង​របស់​កម្ពុជា​ ​ទាក់ទង​នឹង​ផលិតផល​ ​ទី​ផ្សារ​នាំចេញ​ ​និង​ប្រភព​ហិរញ្ញប្បទាន​ ​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​។​ ​កម្ពុជា​ក៏​ងាយ​រងគ្រោះ​ខ្លាំង ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ជាពិសេស​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here