ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ក្នុង​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​បី​នៅ​កម្ពុជា បាននិងកំពុង​ទាក់ទាញ​ការវិនិយោគ និង​ទេសចរណ៍

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ជាការ​កត់សម្គាល់ ខេត្តសំខាន់ៗចំនួន៣ នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​ទាញយក​ការវិនិយោគ និង​ទេសចរណ៍​បន្ថែមទៀត ក្នុង​នោះគេ​ឃើញ​ខេត្តកំពត ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប ។

រាជរដ្ឋាភិបាល កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​សំខាន់​នៅ​កម្ពុជា ហើយ​ក្នុង​ខេត្ត​នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ខ្សែ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន និង​ភ្ញៀវទេសចរ​ពី​តំបន់​ផ្សេងទៀត​ទៅ​ទស្សនា​និង​កម្សាន្ត​នៅ​ខេត្ត​នេះ។ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ធ្វើឱ្យ​វិនិយោគ​មក​ក្នុង​និង​ក្រៅប្រទេស ចូល​វិនិយោគ​ក្នុង​ខេត្ត​នេះ​បន្ថែមទៀត​ទៅលើ​អចលនទ្រព្យ​ទេសចរណ៍ ដែល​កំពុងមាន​សក្ដានុពល​ខ្ពស់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាម​អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើនរូប បាន​និយាយថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​រាជធានី​ភ្នំពេញ។ ខេត្ត​នេះ គឺមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​វិនិយោគ​បរទេស​ជាពិសេស​ចិន ព្រោះ​វា​ជា​ខេត្ត ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៃ​ប្រទេស​កម្ពុជា ហើយ​ខេត្ត​នេះ​ក៏​កំពុង​រៀបចំ​ជា​ខេត្ត​គំរូ​មួយរ​ប់ស​ចិន​ផងដែរ។

ខេត្តសៀមរាប ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ។ ប​ច្ច​ប្បន្ន​នេះ  ខេត្តសៀមរាប មាន​ក្រុមហ៊ុន​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន​កំពុង​សម្លឹង​ទៅរក​ខេត្តសៀមរាប សម្រាប់​ការអភិវឌ្ឍ​វិស័យ​ជាច្រើន ជាពិសេស​អចលនទ្រព្យ​និង​វិស័យ​ផ្សេងទៀត​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍។

សម្រាប់​ខេត្តកំពត ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក​ជាច្រើន​ផងដែរ ហើយ​ធ្វើឱ្យ​សកម្មភាព​ទិញ​លក់​ដីធ្លី​ក្នុង​ខេត្ត​នេះ មាន​ភាព​មមាញឹក​ផងដែរ។ រាជរដ្ឋាភិបាល ក៏​បាននិងកំពុង​សាងសង់​ផ្លូវជាតិ​លេខ៣ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ទាំងពីរ​នេះ​ផងដែរ ធ្វើឱ្យ​ការធ្វើដំណើរ​ទៅកាន់​ខេត្តកំពត​កាន់តែ​ប្រើ​រយៈពេល​ខ្លី។ ខេត្តកំពត ក៏មាន​គម្រោង​ជាច្រើន បាននិងកំពុង​សាងសង់​បម្រើឱ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here