ដំណឹងល្អៈបុរីJRPចាប់ផ្តើមលក់ផ្ទះជាមួយតម្លៃសមរម្យននិងអាចប្រកបអាជីវកម្មបាន

ដោយគង់ សូរិយា

        កំពង់ស្ពឺៈ បុរីJRPបានចាប់ផ្តើមសាងសង់ និងកំពុងផ្តល់ជូននូវលំនៅដ្ឋានដ៏ស្រស់ស្អាត ជាមួយតម្លៃសមរម្យ និងអាចប្រកបអាជីវកម្មបាន ពិសេសក៏ផ្តល់ជូននូវការបង់រំលស់ត្រឹម២៩០ដុល្លា​រប៉ុណ្ណោះក្នុងមួយខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីដាលីនម្ចាស់បុរីJRP ស្ថិតនៅក្បែរផ្សារត្រាច និងមានរោងចក្រព័ទ្ឋជុំវិញបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២០ វិច្ឆិកាកន្លងមកថា សំរាប់គំរោងថ្មីនេះ ក្រុមហ៊ុនបានសំរិតសំរាំងម៉ូតផ្ទះបែបវីឡាដ៏ស្រស់ស្អាត ជាមួយទំហំដី៨គុណនឹង២១ម៉ែត្រ និងផ្ទះមានទំហំ៦គុណនឹង១៤ម៉ែត្រ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកមួយ ដែលផ្តល់នូវការរស់នៅប្រកបដោយផាសុខភាព និងតម្លៃសមរម្យបំផុត។

លោកស្រីបន្តថា “ផ្ទះនេះបានបើកលក់ហើយ ជាមួយតម្លៃត្រឹម២៣៥០០ដុល្លារប៉ុណ្ណោះសំរាប់ការបង់ផ្តាច់ ប៉ុន្តែបើអតិថិជនបង់រំលស់មានតម្លៃកើនឡើងដល់៣៣៥០០ដុល្លារអាមេរិក ប៉ុន្តែអតិថិជនក៏អាចបង់រំលស់បានត្រឹម២៩០ដុល្លារក្នុងមួយខែ ជាមួយអត្រាការប្រាក់១ភាគរយ”។

លោកស្រីបានបន្តថា អ្វីកាន់តែពិសេសនោះទីតាំងរបស់បុរីនេះ មានរោងចក្រ សហគ្រាសជាច្រើនព័ទ្ឋជុំវិញ ដែលមានកម្មករ និយោជិតរាប់ពាន់នាក់ធ្វើការ ហេតុនេះវា​មានភាពអំណោយផលបំផុត ដល់អ្នកទិញផ្ទះក្នុងគម្រោងរបស់យើង ដែលអាចរស់នៅផង​ និងប្រកបអាជីវកម្មប្រចាំថ្ងៃផង។លោកស្រីបន្ថែមថា ការសាងសង់វីឡាលក់ក្នុងតម្លៃ ដ៏សមរម្យនេះ ធ្វើឡើងក្នុងចំនួនមានកំណត់ ហេតុនេះអតិថិជនមិនគួររង់ចាំយូរនោះទេ ដោយសារផ្ទះជាច្រើនត្រូវបានកក់ជាបន្តបន្ទាប់។

គម្រោងបុរី ជេ អរ ភីនេះ ស្ថិតនៅជិតផ្សារត្រាច ចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនស្រុកឧត្តុង។ បុរិនេះសាងសង់នៅជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិ លេខ៥២១ ហ៊ុមព័ទ្ធជុំវិញទៅដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនី រោងចក្រផងដែរ។

លោកស្រីដាលីនបានបន្តថា នៅក្នុងគម្រោងនេះ ក៏មានការរៀបចំហេដ្ឋារចនាស  ម្ព័ន្ធយ៉ាងត្រឹមត្រូវមានបណ្តាញ ទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បៃតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។

អតិថិជនចាប់អារម្មណ៍សសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨៥ ៦០០០ ៩១, 093 714 807, 087 7000 49 និងលេខ 077 7000 49៕

LEAVE A REPLY

Please enter your comment!
Please enter your name here