សេដ្ឋកិច្ច​មហា​យក្ស​ចិន​បានចាប់ផ្តើម​ហក់​ងើបឡើង​វិញ​នៅ​កំឡុង​ត្រីមាស​ទី២

ដោយ​ម៉ា ណេ​ត

អន្តរជាតិៈ អ្នកវិភាគ​និង​ក្រុម​សេដ្ឋវិទូ​បាន​និយាយថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​វិលត្រឡប់ ទៅរក​កំណើន​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​ជំងឺ Covid-19 បានធ្វើឱ្យ​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ នៅលើ​ពិភពលោក​នេះ ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។ នេះ​បើ​យោងតាម​ការស្ទង់មតិ​នៃ​សារព័ត៌មាន AFP របស់​ក្រុមអ្នកវិភាគ​ជាច្រើនរូប។

ការស្ទង់មតិ​របស់​អ្នកវិភាគ​មកពី​ស្ថាប័ន​ចំនួន១១ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំនើនសេដ្ឋកិច្ច​របស់​ចិន ក្នុង​កម្រិត១,៣ភាគរយ ដែលជា​ការកើនឡើង​យ៉ាងខ្លាំង ហើយ​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ​ជាង​បណ្តា​ប្រទេស​ដទៃទៀត ដែល​កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំងឺ Covid-19 ដែល​កើតឡើង​ដំបូង នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ភាគ​កណ្តាល នៃ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន បានធ្វើឱ្យ​អាជីវកម្ម​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​បិទទ្វារ និង​មនុស្ស​ជាច្រើន​លាន​គ្មាន​ការងារ​ធ្វើ។

ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​ព្យាករណ៍​ថា ប្រទេស​ចិន​នឹង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​តែមួយគត់ ដែល​ទទួលបាន​កំណើន​វិជ្ជមាន​នៅ​ឆ្នាំនេះ ពីព្រោះ​ប្រទេស​នេះ​ត្រូវបាន​វាយប្រហារ​ខ្លាំង ដោយ​ជំងឺ Covid-19 ហើយ​ដូច្នេះ​ជា​ប្រទេស​ដំបូង បាន​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹងមាន​កំណើនសេដ្ឋកិច្ច១,៧ភាគរយ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ។ ទិន្នន័យ​កំណើន​សម្រាប់​ខែមេសា ដល់​ខែមិថុនា នឹងត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ។

រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បិទទ្វារ​ប្រទេស អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​នេះ ដោយ​ផ្អាក​ដំណើរ​រោងចក្រ និង​រឹតបណ្តឹង​ការធ្វើដំណើរ។

ប៉ុន្តែ​សកម្មភាព​បានចាប់ផ្តើម​ឡើងវិញ នៅពេលដែល​ប្រទេស​ចិន​បាន​គ្រប់គ្រង​បាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​បានបញ្ចប់​ការបិទទ្វារ​ទីក្រុង​ហ៊ូ​ប៉ី និង​ទីក្រុង​វូ​ហាន​របស់ខ្លួន​កាលពី​ខែមេសា។

អាជ្ញាធរ​ក៏​អាច​ក៏​គ្រប់គ្រង​បានការ​ផ្ទុះឡើង នៃ​ជំងឺ​នៅក្នុង​ទីក្រុង​ប៉េកាំង កាលពី​ខែ​មុន ដោយ​មានការ​រឹតត្បិត​តិចតួច​បំផុត។

លោក Xu Xiaochun អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Moody’s បាន​និយាយថា ការធ្វើ  តេស​ត្ត​រក​ជំងឺ​ទ្រង់ទ្រាយ​ធំ និង​ការបិទទ្វារ​តាម​គោលដៅ បានធ្វើ​ឱ្យមាន​ការរំខាន​តិច​តូច​បំផុត​ដល់​សេដ្ឋកិច្ច ដែល​ផ្តល់ឱ្យ​វិនិយោគិន​នូវ​ទំនុកចិត្ត​ស្ងប់ស្ងាត់​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​រលក​ទី​ពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here