ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia ប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី

ដោយ៖ សាវុធ
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យCentury 21 ជាក្រុមហ៊ុននាំសិទ្ធិអាជីវកម្មពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា បានបង្ហាញការតាំងចិត្តនិងប្ដេជ្ញាចិត្តក្លាយជាក្រុមហ៊ុនឈានមុខគេនៅអាស៊ី បន្ទាប់ពីខ្លួនបានប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី មកពីសហរដ្ឋអាមេរិក ។

បើតាមលោកគុយវ៉ាត ស្ថាបនិកក្រុមហ៊ុនCentury 21 Cambodia បានលើកឡើងថា “ការប្រកាសពីការតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មីនៅពេលនេះ បង្ហាញពីការវិវត្តមួយជំហ៊ានទៀតដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ”។

ប្រធានក្រុមប្រឹក្សាភិបាលថ្មីនេះ គឺជាអ្នកកាច់ចង្កូតដ៏សំខាន់នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនៃយីហោ CENTURY 21 ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈការជួយត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ពីការតភ្ជាប់រវាងយើង ទៅអតិថិជន និងទៅកាន់ទីផ្សារដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុមប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ថាគោលដៅរបស់យើងនឹងក្លាយជាការពិត ហើយភ្នាក់ងាររបស់យើង ព្រមទាំងអតិថិជនដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់ នឹងបានផលប្រយោជន៍ពីភាពជោគជ័យរួមរបស់យើង ។

លោក Richard W. Davidson ប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃ ក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ ថា វិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិត មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច បង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជានឹងបន្តរឹងមាំថែមទៀតសម្រាប់ឆ្នាំខាងមុខ ។

លោកបន្តថា គោលដៅរបស់លោកគឺការដឹកនាំលើមុខងារជាច្រើនដូចជា ការប្រើបណ្តាញសកលដែលខ្លួនមាន និងជំនាញភាពជាអ្នកដឹកនាំ ដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្រ្តច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ទាក់ទងនឹងការពង្រឹងជំហររបស់យើងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here