តើរដ្ឋទាំង៥ណាខ្លះនៅសហរដ្ឋអាមេរិក ដែលពលរដ្ឋត្រូវមានប្រាក់សន្សំច្រើនបំផុតមុនពេលចូលនិវត្តន៍?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជាមធ្យម ប្រជាពលរដ្ឋអាមេរិកជឿជាក់ថា ពួកគេគួរតែសន្សំប្រាក់បានប្រហែល១,៤៦លានដុល្លារ មុនពេលចូលនិវត្តន៍។ នេះបើយោងទៅតាមការសិក្សា ដែលមានឈ្មោះថា Northwestern Mutual Planning and Progress ឆ្នាំ២០២៤។

ប៉ុន្តែនៅក្នុងរដ្ឋមួយចំនួន ដូចជារដ្ឋហាវ៉ៃជាដើម ពលរដ្ឋអាមេរិកពិតជាត្រូវការប្រាក់ច្រើនជាងនេះ មុនពេលចូលនិវត្តន៍។ នេះបើយោងតាមការសិក្សារបស់គេហទំព័រ GOBankingRates។

ដើម្បីកំណត់តម្រូវការប្រាក់សោធននិវត្តន៍ អប្បបរមានៅក្នុងរដ្ឋនីមួយៗ គេហទំព័រ GOBankingRates បានពិនិត្យមើលថា តើពលរដ្ឋអាមេរិក ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ចំណាយប្រាក់អស់ប៉ុន្មានជារៀងរាល់ឆ្នាំ លើការទិញគ្រឿងទេស ការដឹកជញ្ជូន លំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ និងការថែទាំសុខភាព ដោយប្រើទិន្នន័យការស្ទង់មតិ ការចំណាយអ្នកប្រើប្រាស់ឆ្នាំ២០២២ ពីការិ យាល័យស្ថិតិការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះគឺជារដ្ឋចំនួន៥ ដែលអ្នកត្រូវការប្រាក់ច្រើនបំផុតដើម្បីចូលនិវត្តន៍ប្រកបដោយផាសុកភាព: ដូចជា ទី១: រដ្ឋHawaii ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ Hawaii គឺ២.០៥១.០៧៧ដុល្លារអាមេរិក។

ទី២: រដ្ឋ Massachusetts ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ Massachusetts គឺ១.៦០០.០៩៧ដុល្លារ។

ទី៣: រដ្ឋ California ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ California គឺ១.៤៣២.៤២៥ដុល្លារ។

ទី៤: រដ្ឋ New York ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ New York គឺ១.២៨៩.៣២៥ដុល្លារ និងទី៥: រដ្ឋ Alaska ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋAlaska គឺ១.២៨៧.៨៨០ដុល្លារ៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here