មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំគណៈកម្មធិការចម្រុះនៃការដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ចិន

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំចម្រុះចរចាដំឡើងកម្រិត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីពិនិត្យតាមដានវឌ្ឍនភាពចរចា ក៏ដូចជាពិភា​ក្សាដោះស្រាយបញ្ហានានា និងកិច្ចការបន្ទាប់របស់ក្រុមការងារពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរកការបញ្ចប់ ជាដុំកំភួននៃការដំឡើងកម្រិតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅចុងឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន៖ ក្រុមការងារពាណិជ្ជកម្មទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ច្បាប់និងស្ថាប័ន ព្រមទាំងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំលើកទី៦នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៧ នៅខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសចិន នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here