តើ​ការអភិវឌ្ឍ​អចលនទ្រព្យ​មាន​សន្ទុះ​ខ្លាំង​នៅ​ប៉ែន​ខាង​ណា​នៃ​នៅ​តំបន់​ជាយក្រុង?

ដោយៈ វុទ្ធី

ភ្នំពេញៈ បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ នៅតាម​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​មើលឃើញថា តំបន់​ប៉ែក​ខាងត្បូង និង​ខាងលិច​រាជធានី​ភ្នំពេញ​មាន​ភាពល្អ​ប្រើ​សើរ​ជាង​តំបន់​ផ្សេង។

លោក ប៉ូ អ៊ា​វ​គង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​អេ​ស៊ា Advance Real Estate Company បាន​ប្រាប់​កាលពី​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា បើ​គិត​ជារួម​អចលនទ្រព្យ​នៅ​ជាយក្រុង តម្រូវការ​លំនៅដ្ឋាន និង​ការវិនិយោគ​ដែល​ធ្វើឱ្យ​អចលនទ្រព្យ​នៅតែមាន​ដង្ហើម រយៈពេល​ជិត​មួយឆ្នាំ​នេះ គឺ​តំបន់​តាមផ្លូវ​ក្រវ៉ាត់​ក្រុង ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “តំបន់​ប៉ែក​ខាងត្បូង និង​ខាងលិច​មាន​ខាង​ទំនប់​កប់​ស្រួ​វ ផ្លូវជាតិ​លេខ៤ លេខ៣ លេខ២ សព្វថ្ងៃនេះ វា​មាន​សន្ទុះ​ជាង​តំបន់​ជាយក្រុងផ្សេងៗ ដូចជា ប៉ែក​ខាងកើត និង​ខាងជើង ដោយសារ​ប៉ែក​ខាងកើត និង​ខាងជើង​មាន​ភាពល្អប្រសើ​រ​ស្រាប់​ហើយ” ។ លោក​បន្តថា “ក៏មាន​អ្នក​អភិវឌ្ឃន៍​មួយចំនួន បាន​ចុះទៅ​មើល​ទីតាំង​ដើម្បី​អភិ​វ​ឌ្ឃ​ជា​បុរី​តម្លៃ​ជា​មធ្យម ឬ​ឃ្លាំង​ជាដើម​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង” ។

លោក​ប៉ូ អ៊ា​វ​គង់​បាន​បន្តទៀតថា នៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ហាក់​មាន​សន្ទុះ ដោយសារ​តែមាន​តម្រូវការ​ច្រើន​នោះ​តំបន់​នោះ ដូចជា​លំនៅ​ដ្ខា​ន ការសាងសង់​ឃ្លាំង​សម្រាប់​ផ្ទុកទំនិញ ការ​រំកិល​រោងចក្រ​ចេញពី​ក្រុង​ជាដើម។ ចំពោះ​តម្លៃ​ដី​នៅ​តំបន់​ដូចជា​ខាង​កប់​ស្រូវ និយាយ​ជារួម​សម្រាប់​ដី​អភិ​វ​ឌ្ឃធំៗ កន្លែង​ខ្លះ​មានតម្លៃ​ចន្លោះ​ពី៣០០ ទៅ៥០០ដុល្លារ ។

លោក​ស៊ា ឆៃ​លីន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ CL Realty Co.,Ltd បាន​និយាយថា បើ​និយាយ​ពី​តំបន់​ជាយក្រុង ដែល​នៅតែមាន​ភាពល្អប្រសើរ​លើ​វិស័យ​អចលនទ្រព្យ​នោះ​គឺ​តំបន់​ប៉ែក​ខាងលិច និង​ខាងត្បូង។ ចំណែកឯ​តំបន់​ខាងកើត​ក៏មាន​ខ្លះ​ដែរ ហើយ​តំបន់​ខាងកើត​ឈៀង​ត្បូង ក៏មាន​ខ្លះ​ដែរ។

លោក​បន្តបាន​ថា មូល​ហេតុដែល​ធ្វើឱ្យ​អចលនទ្រព្យ នៅ​តំបន់​ទាំងនោះ មានការ​កើនឡើង ដោយសារ​ទី១ ដី​ទំនេរ​ច្រើន ព្រោះ​កាលណា​ដី​ទំនេរ​ច្រើន តម្លៃ​ដី​ធូរ​ថ្លៃ និង​ទី២ គឺ​ដោយសារ​មានការ​អភិ​វ​ឌ្ឃ​គម្រោង​ជាច្រើន ដូចជា​ព្រលានយន្តហោះ​ថ្មី ដែលជា​ចំណុចរសើប​មួយ ហើយ​ខាង​កើតមាន​ស្ពាន​ថ្មី​មួយ ដែល​ត​ភ្ជាប់​ពី​កោះនរា មក​ផ្លូវជាតិ​លេខ១ ។

លោក​បាន​បន្តថា ចំណែកឯ​ខាងលិច​វិញ មានការ​អភិវឌ្ឍ​បុរី ហើយ​វា​ក៏​ជា​ផ្លូវ​សេដ្ឋកិច្ច សម្រាប់​ដឹកជញ្ជូន​ទំនិញ និង​មាន​រោងចក្រ​នៅ​ទីនោះ​ច្រើន។ ទាំងអស់នេះ​ជាហេតុ​ផល ដែល​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង។

លោក​បាន​បន្តទៀតថា “ចំពោះ​តម្លៃ​ដី​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង មិនសូវមាន​ការប្រែប្រួល​ទេ គឺមាន​សភាព​ទ្រឹង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here