ក្រុមហ៊ុនNagaCorp នឹងបង្កើតតំបន់ “សៀមរាបឆាយណាថោន” ក្នុងគម្រោងតម្លៃ ៣៥០លានដុល្លារនៅទឹកដីអង្គរ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គា ខប (NagaCorp) នឹងបង្កើតតំបន់ “សៀមរាបឆាយណាថោន ឬ Siem Reap China Town” នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មីៗរបស់ខ្លួន ដែលគ្រោងនឹងបោះទុនវិនិយោគ ៣៥០លានដុល្លារ នៅខេត្តសៀមរាប។

ក្រុមហ៊ុន ណាហ្គាខប កាលពីថ្មីៗនេះ បានបង្ហាញផែនការអភិវឌ្ឍរមណីយដ្ឋានមិនមានល្បែង ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៣៥០ លានដុល្លារ នៅខេត្តសៀមរាបក្នុងគោលបំណងលើកកម្ពស់តំបន់ប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីក្រុមហ៊ុន ណាហ្គា ខប កាលពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងអភិវឌ្ឍថ្មីរបស់ក្រុមហ៊ុន ណាហ្គា ខប នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ មុនពេលគម្រោងណាហ្គា៣ តម្លៃ ៣.៥០០ លានដុល្លារ បើកដំណើរការ ហើយគម្រោងនៅសៀមរាបនឹងបញ្ចូលសណ្ឋាគារលំដាប់ប្រណីត សួនទឹក សួនឧទ្យានដែលបំពាក់បច្ចេកវិទ្យាទំនើប ប្រឡាយទឹកស្អាត កន្លែងកម្សាន្តតាមដងទឹក និងកន្លែងធុរកិច្ច។

គម្រោងនេះ ក៏នឹងមានមណ្ឌលកម្សាន្តមួយឈ្មោះថា “សៀមរាបឆាយណាថោន” ផ្តល់ជូននូវអាហារ Street Food ហាង តន្រ្តី និងការដើរទិញឥវ៉ាន់ ដែលនឹងត្រូវបានរួមបញ្ចូលជាមួយនឹងសួនច្បារ អមដោយប្រព័ន្ធទឹកស្រស់ស្អាត និងមានដំបូលការពារអាកាសធាតុ ដែលជួយលើកកម្ពស់ខ្យល់ និងពន្លឺធម្មជាតិទន់។

ដោយដាក់ឈ្មោះជាផ្លូវការនូវ “បឹងអង្គរអច្ឆរិយៈ ឬ Angkor Lake of Wonder” នៅលើផ្ទៃដី ៧៥ ហិកតា វានឹងក្លាជាគម្រោងធំជាងទំហំរួមនៃ Disneyland និង Disney California នៅ Los Angeles ។

រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា ការអភិវឌ្ឍន៍នេះនឹងបម្រើដល់គោលបំណងជាច្រើនដូចជា ការបង្កើនដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ស្របពេលណាហ្គាវើលអនុវត្តយុទ្ធសាស្ត្រធ្វើដំណើរថ្មីភ្ជាប់ខេត្តសៀមរាបនិងភ្នំពេញ។ ក្រុមហ៊ុននេះមានបំណងអនុវត្តយុទ្ធសាស្រ្តធ្វើការជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ិនធឺរណែត និងភ្នាក់ងារទេសចរណ៍ប្រទេសចិន និងកន្លែងផ្សេងទៀត ដើម្បីផ្តល់ជូននូវដំណើរកម្សាន្តដោយផ្អែកលើមូលដ្ឋានពេញលេញក្នុងខេត្តសៀមរាបនិងភ្នំពេញ៕ Asgam

LEAVE A REPLY

Please enter your comment!
Please enter your name here