ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង​បង្ហាញ​គន្លឹះ​ជោគជ័យ​លើ​ការលក់​ខុន​ដូ

ដោយ ​វុត្ថា

ភ្នំពេញៈ លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង​បង្ហាញ​ពី​គន្លឹះ​ជោគជ័យ ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យទទួល​ជោគជ័យ លើ​ការលក់​គម្រោង​ខុន​ដូ  ស្របពេល​គម្រោង​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មានការ​រីកចំរើន។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន Keller Williams Cambodia នៅក្នុង​សិក្ខាសាលា​ស្តីពី​វិធីសាស្ត្រ​លក់​ខុន​ដូ ឆាប់​ដាច់​កាលពីពេលថ្មីៗនេះ​បាន​ពន្យល់ថា  ដើម្បីឱ្យ​លក់​គម្រោង​ខុន​ដូ​មួយ​ឱ្យ​ទទួលបាន​ជោគជ័យ គឺ​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​ត្រូវ​ដឹង​ពី​អតិថិជន​របស់ខ្លួន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ថែមថា “យើង​ត្រូវ​ដឹងថា តើន​ណា​គេ​ជា​អ្នកទិញ​ខុន​ដូ ឱ្យបាន​ច្បាស់លាស់​ដែល​សំដៅ​ដល់​អ្នក​ដែលមាន​លំនៅឋាន និង​ដី​ច្រើន ហើយ​ទើប​ពួកគេ​ទិញ​ខុន​ដូ។ មួយ​វិញ​អ្នក​ដែល​ទិញ​ខុន​គឺ អ្នក​ដែលមាន​លុយ​ហើយ​ចាយ​លែង​អស់” ។

លោក​ឧកញ៉ា​បន្ថែមថា សម្រាប់​អ្នក​ដែលមាន​អាយុ​ក្រោម៣០ឆ្នាំ  មិនមាន​លុយ​ទិញ​ខុន​ដូ​នោះទេ។  ដូច្នេះ​ភ្នាក់ងារ​ទាំ​អស់​ត្រូវ​សំ​ឡឺ​ង​ទៅលើ ពោល​សំដៅ​ការស្វែងរក​អ្នក​ដែលមាន​ធនធាន​ច្រើន ហើយ​អ្នក​ដែលមាន​អាយុ​ចាប់ពី៣០ឆ្នាំ​ឡើង។

លោក​គីម ហ៊ាង​បាន​ពន្យល់ថា  យើង​ក៏ត្រូវ​ដឹង​ដែរ​ថា សម្រាប់​អ្នក​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍  និង​ទើប​ចូល​បំរើ​ការងារ ក៏​មិនទាន់​មានលទ្ធភាព ក្នុង​ទិញ​ខុន​ដូ​សម្រាប់​រស់នៅ​ដែរ ហើយ​ការលក់​ខុន​ដូ​ខុស ខុសពី​ការលក់​ផ្ទះល្វែង។ យើង​ត្រូវ​ដឹងថា​អ្នក​ដែល​ទិញ​ផ្ទះល្វែង គឺ​អ្នក​ដែល​នៅ​ជិន​ទៅនឹង​គម្រោង ដែល​ផ្ទុយ​ពី​អ្នក​ដែល​ទិញ​ខុន​ដូ គឺ​អ្នក​មកពី​ចម្ងាយ។

លោក​បណ្ឌិត​បន្ថែមថា អ្នក​ដែល​ទិញ​ខុន​ដូ​ទៀតសោត គឺ​មិន​ចង់បាន​ទំហំ​ធំ​នោះទេ គឺ​គេ​ចង់បាន​ទំហំ​តូច​ល្មម (១ បន្ទប់ ឬ ២ បន្ទប់)   ជាពិសេស តម្លៃ​ប្រហែល​ទៅនឹង​តម្លៃ​រថយន្ត​មួយគ្រឿង​ប្រមាណ៣ ឬ៤ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

លោក​ឧកញ៉ា​បញ្ជាក់ទៀតថា  សម្រាប់​ការលក់​ខុន​ដូ​នាពេល​បច្ចុប្បន្ននេះ ខុសពី៥ ឆ្នាំមុន គឺ​គេ​លក់​ក្នុង​ភាព​ស្រមើស្រមៃ ប៉ុន្តែ​បច្ចុប្បន្ននេះ​គឺ​គេ​លក់​គុណសម្បត្តិ​របស់​គម្រោង​ខុន​ដូ ព្រោះ​គម្រោង​នីមួយ​មាន​លក្ខណៈ និង​គុណសម្បត្តិផ្សេងៗពីគ្នា ។

លោក​ឧកញ៉ា​បញ្ជាក់ថា គម្រោង​ខុន​ដូ​នៅ​ទួលគោក គម្រោង​ខុន​ដូ​នៅ​បឹង​កេងកង គម្រោង​ខុន​ដូ​នៅ​ភ្នំពេញ ៦០ម៉ែត្រ និង​គម្រោង​ខុន​ដូ​នៅ​ជ្រោយចង្វារ​ជាដើម មាន​លក្ខណៈសម្បត្តិ​ខុសពី​គ្នា ដែល​ទាម​ឱ្យ​ភ្នាក់ងារ យល់ដឹង​ពី​លក្ខណៈ​គុណសម្បត្តិ​របស់​គម្រោង​ខុន​ដូ​ឱ្យបាន​ច្បាស់​លា​ល់​ទើប​លក់ដាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here