វិទ្យាស្ថានកាទូតរៀបចំសិក្ខាសាលាផ្តោតលើការគ្រប់គ្រងវិបត្តិ

ដោយៈ និស្ស័យ

        ភ្នំពេញៈ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំសិក្ខាសាលាការទូត ស្ដីពី “ការគ្រប់គ្រងវិបត្តិ (Diplomatic Crisis Management Seminar: Integrating Theory and Practice » នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ដោយថ្នាក់ដឹកនាំក្រសួង  និងប្រធានបេសកកម្មការទូតកម្ពុជាប្រចាំនៅបរទេស។

សិក្ខាសាលានេះ បានផ្តល់ជូននូវការយល់ដឹងទូលំទូលាយ អំពីការគ្រប់គ្រងវិបត្តិ បង្កើនទំនុកចិត្តនៃការធ្វើសេចក្ដីសម្រេចចិត្ត ការធ្វើទំនាក់ទំនង និងជំនាញភាពជាអ្នកដឹកនាំ លើការគ្រប់គ្រងស្ថានភាពមានវិបត្តិនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងសុន្ទរកថាស្វាគមន៍ និងបិទអង្គសិក្ខាសាលា លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់មន្ត្រីការទូត អំពីការឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពវិបត្តិ តាមរយៈសេណារីយ៉ូផ្សេងៗ  ដើម្បីធានាដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here