មជ្ឍមណ្ឌលភ័ស្តុភារឆ្លាតវៃអាស៊ានដំបូងគេ បានដាក់ដំណើរការ ដើម្បីឆ្លើយតបនឹងការរីកម្រើនក្នុងតំបន់

ដោយ៖ វុធ្ធី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានបើកដំណើរការមជ្ឍមណ្ឌលបណ្តាញភ័ស្តុភារឆ្លាតវៃអាស៊ាន (Smart Logistics Network centre)ដំបូងកាលពីចុងសប្តាហ៍កន្លងមកនេះ។
មជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃនៅខេត្ត Vinh Phuc នៃប្រទេសវៀតណាមនេះ ត្រូវបានផ្តល់អាជ្ញាប័ណ្ណវិនិយោគនៅថ្ងៃជាមួយគ្នានេះដែរ។
គម្រោង ដែលមានទីតាំងស្ថិតនៅភាគខាងជើងខេត្ត Vinh Phuc ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន T&T Group របស់វៀតណាម និងក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរី។ វាត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតមួយ នៅភាគខាងជើងនៃប្រទេសវៀតណាម ដោយមានទុនវិនិយោគជាង ១៦៣លានដុល្លារ។
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម បាននិយាយថា “នេះគឺជាគម្រោង ដែលមានអត្ថន័យ  ហើយវាគឺជាការបង្ហាញឱ្យឃើញនូវមានភាពស្អិតរមួត និងការឆ្លើយតបរបស់អាស៊ាន”។
ថ្លែងនៅក្នុងពិធីបើកសម្ភោធ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បាននិយាយថា កន្លែងដឹកជញ្ជួននេះ គឺជាគម្រោង ដឹកជញ្ចូនធំជាងគេ ដែលបានបើកដំណើរការ ដោយក្រុមហ៊ុនសិង្ហបុរីនៅប្រទេសវៀតណាម។
វានឹងផ្តល់នូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់កំណើននៃការនាំចេញរបស់ប្រទេសវៀតណាម ខណៈពេលដែលវាក៏នឹងរួមចំណែកដល់ឧស្សាហកម្ម ៤.០ និងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសនេះ។.
លោក បានបន្តទៀតថា “កំពង់ផែដ៏ធំនេះ នឹងក្លាយជាគម្រោងមួយក្នុងចំណោមគម្រោង B2B ដ៏លេចធ្លោរបស់យើង ក្រោមគំនិតផ្តួចផ្តើមរបស់បណ្តាញភ័ស្តុភារអាស៊ាន ហើយវានឹងពង្រឹងការដឹកជញ្ជូន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងស្វែងរកបច្ចេកវិទ្យាឱ្យបានពេញលេញបំផុត”។
វានឹងបំពេញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសមស្របជាមួយនឹងគំនិតផ្តួចផ្តើម ដែលមានស្រាប់ដូចជាផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ២០២៥ បណ្តាញទីក្រុងឆ្លាតវៃអាស៊ាន និងគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន៕ Asia News Network
ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here