ក្រសួងកសិកម្មរៀបចំសិក្ខាសាលាផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤ ២០២៨

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករស់ សូដែនបាន អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី ការរៀបចំ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ ដែលអង្គសិក្ខាសាលារៀបចំដោយ នាយកដ្ឋានផែនការ និងស្ថិតិ មានការចូលរួមពីតំណាង គ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីណែនាំពីវិធីសាស្ត្រ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្ម និងដើម្បីពិនិត្យ ពិភាក្សា នូវសកម្មភាពដែលត្រូវដាក់បញ្ចូលក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២៤-២០២៨ ដើម្បីឱ្យមានសង្គតិភាពជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា។

លោករស់ សូដែន បានផ្ដល់អនុសាសន៍ ដោយបានស្នើឱ្យលោក លោកស្រី ដែលអញ្ជើញ មកពីគ្រប់អង្គភាពជំនាញទាំងអស់ ខិតខំយកចិត្តទុកដាក់ ក្នុងការកំណត់ និងរៀបចំធាតុចូលតាមអនុវិស័យនីមួយៗ ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២៤-២០២៨ ក្លាយជាឯកសារគន្លឹះមួយមាន លក្ខណៈគ្រប់ជ្រុងជ្រោយ មានសង្គតិភាពជាមួយ គោលនយោបាយជាតិ និងយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួង និងជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់យកជាមូលដ្ឋាន ក្នុងការឈានទៅរកការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ថវិកាកម្មវិធី កិច្ចព្រមព្រៀងថវិកាព័ត៌មានសមិទ្ធកម្ម និងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ដែលនឹងត្រូវ ចាប់ផ្តើមរៀបចំជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here