ក្រុមហ៊ុនទូរស័ព្ទចល័តធំមួយ បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាជាមួយទំហំទឹកប្រាក់ ៤៥៩លានដុល្លារអាមេរិក

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា បានចូលរួមចំណែកជាទឹកប្រាក់ ៤៥៩ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិរបស់ប្រទេស កម្ពុជា (ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា)។ នេះបើយោងតាមរបស់ការរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

របាយការណ៍និរន្តរភាព ដែលចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities) បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែកជាទឹកប្រាក់ចំនួន ៤៥៩ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិរបស់ប្រទេស កម្ពុជា (ស្មើ១,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន ៥ ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់អាជីវកម្មរបស់ខ្លួន។

របាយការណ៍ បានឱ្យដឹងថា ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះតែឯងមានចំនួន ២,១% នៃចំណូលពន្ធលើថវិកាជាតិសរុប។

តាមរយៈការចូលរួមចំណែកដល់មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (USO) និង មូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ក្រុមហ៊ុនក៏បានបង់ប្រាក់ទំហំ ៣ ភាគរយ នៃប្រាក់ចំណូលដុល របស់ខ្លួនរៀងរាល់ឆ្នាំ ដល់គម្រោងនានាជាច្រើនដឹកនាំដោយ រដ្ឋាភិបាល ដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលនាំឲ្យក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជា “អ្នកផ្ដល់វិភាគទានល្អបំផុតសម្រាប់មូលនិធិ CBRD” ក្នុងឆ្នាំ ២០១៩ ពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ការគោរពតាមការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំពេញកាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្មគឺជាចំនុចសំខាន់បំផុតនៃប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំៗ”។

លោក បានឱ្យដឹងទៀតថា “កិច្ចការនិរន្តរភាពដែលយើងខ្ញុំសម្រចបានកន្លងមក គឺបាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើនជូនដល់យុវជនជំនាន់ក្រោយដែលជាអ្នកកំណត់អនាគតនៃព្រះរាជាណាចក្រកម្ពុជា”។

លោកបានបន្ថែមទៀតថា “បន្ថែមលើប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើតប្រព័ន្ធអេកូឡូស៊ីបែបបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងការត្រៀមខ្លួនជាស្រេចក្នុងការដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ”។

ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បងសេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងវិស័យទូរគមនាគមន៍ ហើយក៏ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ (4G) ក្នុងឆ្នាំ ២០១៤ និង 4G+ ក្នុងឆ្នាំ២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុងឆ្នាំ ២០១៧ និង 4.5G ក្រោយមកទៀត ក្នុងឆ្នាំដដែល។

ក្នុងនាមជាអ្នករួមចំណែកដ៏ធំបំផុតមួយដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បានបំរុងថវិកាច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលដុលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ច្រើនជាង ៣ លានដុល្លារ សម្រាប់ដំណើរកម្មវិធីទំនួលខុសត្រូវសង្គម ដូចជាកម្មវិធីគាំទ្រនិងអភិវឌ្ឍន៍ក្នុងវិស័យអប់រំ បរិស្ថាន កីឡាសហគមន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកម្មវិធីនានាជាច្រើន។

ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនបាននឹងកំពុងវិនិយោគថវិកាចំនួន ២ លានដុល្លារលើអាជីវកម្មឌីជីថលទើបបង្កើតថ្មី ចំនួន ៨ នៅកម្ពុជា ដែលបានបង្កើតការងារជាង ១.៤០០ កន្លែង និងបង្កើតបានប្រាក់ចំណូលសរុប ចំនួន ២,៧ លានដុល្លារ។ អាជីវកម្មទាំងនេះ ផ្ដោតសំខាន់លើបច្ចេកវិទ្យាដូចជា IOT និង chatbots ដែលផ្ដល់ដំណោះស្រាយផ្នែកឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមកពីគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here