ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់ប្រទេសចំនួន៣ពីកម្ពុជា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកកៅ កោសល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិ​តផលរបស់ប្រទេសជប៉ុន  ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជំនាញ នៃក្រសួងពាណិជ្ជកម្ម អាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា។

គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្តល់ឱកាសឱ្យអាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ និងនីតិវិធីនាំចេញ ដើម្បីធានាបាននូវការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព ជាពិសេសស្វែងយល់ពីតម្រូវការទីផ្សារ បរិយាកាសធុរកិច្ច ផ្នត់គំនិត និងរសនិយមរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here