មន្រ្តីជាន់ខ្ពស់IMFចូលរួមជាមួយស្ថាប័នរដ្ឋាភិបាលដើម្បីសិក្សាលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរី បានអនុញ្ញាតឱ្យក្រុមបេសកកម្ម មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដឹក​នាំដោយ លោក Davide Furceri ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនាកន្លងមកនេះ។

លោក Davide Furceri បានជម្រាបជូនពីគោលបំណងនៃការបំពេញបេសកកម្មប្រចាំឆ្នាំ ដើម្បីជួបពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា (Staff Visit) ចាប់ពីថ្ងៃទី១២-១៩ ខែមីនា ឆ្នាំ២០២៤។

លោកជំទាវទេសាភិបាល បានស្វាគមន៍ក្រុមបេសកកម្ម និងរង់ចាំពិភាក្សាលើការវិភាគ វាយតម្លៃបឋមរបស់ IMF។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបានថ្លែងអំណរគុណចំពោះ IMF ដែលបានតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្សនៅកម្ពុជា។

ទន្ទឹមនេះលោកជំទាវជា សិរី ​ក៏បានស្នើ IMF បន្តវិភាគឱ្យបានស៊ីជម្រៅលើបញ្ហាប្រឈម និងហានិភ័យចម្បងៗចំពោះសេដ្ឋកិច្ចកម្ពុជា និងស្នើឲ្យធ្វើការសិក្សារួមគ្នា លើប្រធានបទសំខាន់ ដែលអាចផ្តល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ក្នុងដំណាក់ដែលសេដ្ឋកិច្ចកំពុងងើបចេញពីវិបត្តិ៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here