លោក ហោ ណាំហុង៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាកូនបង្កើតរបស់កម្ពុជានិងចិន

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ លោកហោ ណាំហុងឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកូនបង្កើត របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបជាមួយChen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះសីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជាហើយក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុនេះ ។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឱ្យបាន ១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានា ផ្សេងទៀត អោយបានកាន់តែច្រើន។ 

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ានដែលមានប្រជាជន ជាង៦០០លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន។

លោក ជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការ អភិវឌ្ឍខ្លាំងនាពេលខាងមុខឆាប់នេះ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជានិងហុងកុង។ លោកឧបនាយករដ្ឋមន្ត្រី រីករាយនឹងចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកុំអោយរាំងស្ទះសំណើរការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ។ 

លោក Chen Jiangang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២០នេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលនៃតំបន់នេះ សម្រេចបានប្រមាណ១៣០០លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង៣១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here