បណ្តាប្រទេសអាស៊ានបូកបី បានចុះកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរធនាគារ

ដោយ៖ វុធ្ធី

អន្តរជាតិ៖ ធនាគារជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយស្ថាប័នហិរញ្ញវត្ថុសំខាន់ៗនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរធនាគារ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាប្រទេសចូលរួមបីអាស៊ានក្នុងគម្រោងនេះរួមមានធនាគារ Canadia Bank Plc.របស់កម្ពុជា ធនគារ PT Bank Mandiri (Persero) Tbk របស់ឥណ្ឌូនេស៊ី ធនាគារ DBS Bank Ltd. របស់សិង្ហបុរី ធនាគារ Kasikornbank Public Co របស់ថៃ និងធនាគារ CIMB Group Sdn Bhd របស់ម៉ាឡេស៊ី។

កិច្ចព្រមព្រៀងនេះ មានគោលបំណងជំរុញសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ វាជាលើកទីមួយ ចាប់តាំងពីយន្តការសហប្រតិបត្តិការអាស៊ានបូកបី ត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។

ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កូរ៉េ មានគោលបំណងកសាងទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូអាស៊ាន ដើម្បីធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាព និងធ្វើឱ្យប្រសើរឡើងរំហូរសាច់ប្រាក់នៅលើទីផ្សារពិភពលោក។

ខណៈក្រុមហ៊ុនជប៉ុនមួយចំនួន បានចូលមកក្នុងទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង ធនាគារ JBIC ព្យាយាមធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញនៅក្នុងតំបន់អាស៊ានទាំងមូល តាមរយៈកិច្ចសហប្រតិបត្តិការអន្តរធនាគារ៕ VNA

LEAVE A REPLY

Please enter your comment!
Please enter your name here