ថៃ គ្រោងនឹងវិនិយោគលើការពង្រីកបណ្តាញថាមពលអគ្គិសនីនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អាជ្ញាធរថាមពលថៃគ្រោងនឹងបន្ថែមសិង្ហបុរីទៅក្នុងបណ្តាញថាមពលក្នុងតំបន់របស់ខ្លួននៅឆ្នាំ ២០២៣ រួមជាមួយប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ នេះបើយោងតាមរដ្ឋលេខាធិការអចិន្រ្តៃយ៍នៃអាជ្ញាធរថាមពលលោក Kulit Sombatsiri។

គម្រោងបន្ថែមសិង្ហបុរីក្នុងបណ្តាញថាមពលនេះធ្វើឡើង បន្ទាប់ពីទទួលបានជោគជ័យនៃកិច្ចព្រមព្រៀង ឡាវ-ថៃ-ម៉ាឡេស៊ី ដែលថៃ ទិញអគ្គិសនីពីរោងចក្រវារីអគ្គិសនីនៅក្នុងប្រទេសឡាវ ហើយលក់បន្តទៅឱ្យម៉ាឡេស៊ីតាមរយៈបណ្តាញបញ្ជូន ដែលដំណើរការដោយអាជ្ញាធរអគ្គិសនីរដ្ឋថៃ (Egat)។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីចុងសប្តាហ៍កន្លងមកនេះ។

គម្រោងនេះ នឹងត្រូវលើកយកមកពិភាក្សា ដើម្បីទទួលបានការអនុម័តពីអ្នកធ្វើគោលនយោបាយក្នុងតំបន់ តាមរយៈកិច្ចប្រជុំ Video Conference ដែលរៀបចំដោយប្រទេសវៀតណាមនៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃប្រធានបទ “ថាមពលប្រកបដោយនិរន្តរភាពនៅអាស៊ាននៅឆ្នាំនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំនៅទីក្រុងបាងកកកាលពីឆ្នាំមុន បណ្តារដ្ឋមន្រ្តីថាមពលអាស៊ាន បានយល់ព្រមថា Egat អាចលក់បាន ៣០០ មេហ្គាវ៉ាត់ទៅប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងជាមួយសិង្ហបុរី អនុញ្ញាតឱ្យថៃលក់ថាមពល ១០០ មេហ្គាវ៉ាត់ទៅឱ្យសិង្ហបុរី។

លោក Veerapat Kiatfuengfoo ប្រធានផ្នែកគោលនយោបាយថាមពលនៃការិយាល័យគោលនយោបាយថាមពល និងការិយាល័យផែនការថាមពលថៃ បានមានប្រសាសន៍ថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងត្រូវបានអនុម័ត Egat នឹងនៅតែត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតថាមពលអគ្គីសនីក្នុងស្រុកក្រោមគំរូពាណិជ្ជកម្មសេរីរបស់ប្រទេសសិង្ហបុរី។ 

លោកបាននិយាយថា Egat អាចប្រកួតប្រជែងលើតម្លៃបាន ព្រោះថាមពលរបស់ថៃជាទូទៅទាបជាងថាមពលនៅសិង្ហបុរី។

ទន្ទឹមនឹងនេះ ជាផ្នែកមួយនៃផែនការពង្រីកក្នុងតំបន់របស់ប្រទេសថៃ Egat នឹងវិនិយោគលើការធ្វើឱ្យប្រសើរឡើងនូវបណ្តាញថាមពលនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា នៅក្នុងតំបន់ ដែលខ្វះខាតការវិនិយោគ។

លោក Tan See Leng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទី២ របស់សិង្ហបុរី បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីពេលថ្មីៗនេះថា តម្រូវការថាមពលនៅក្នុងអាស៊ានត្រូវបានរំពឹងថានឹងកើនឡើងជាង ៧០ ភាគរយនៅចន្លោះឆ្នាំ២០២០ និង២០៤០៕

LEAVE A REPLY

Please enter your comment!
Please enter your name here