កម្ពុជារកប្រាក់បានជាង៣២លានដុល្លារពីការនាំចេញអង្ករ ក្នុងខែមករា ដើមឆ្នាំនេះ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ការនាំចេញក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៤៦,២២១តោន គិតជាទឹកប្រាក់បានចំនួន៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន៤៦,២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣២ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤២ ដូចជា ទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន២២ បានបរិមាណអង្ករចំនួន២៥,០០៥តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៥ប្រទេសបានបរិមាណ ចំនួន ១១,.៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក។ នាំចេញទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិកជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here