តើកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកើនដល់ចំនួនប៉ុន្មានហើយ?

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កំពុងមានសញ្ញាកើនឡើង ស្របពេលទំហំពាណិជ្ជកម្មនាំចេញពីកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(​C​DC)បានបង្ហាញថា តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទិន្ន​ផល​នាំ​ចេញ​នៃ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។ តួលេ​ខ​ចុង​ក្រោយ ​ដែលC​DC ផ្សព្វ​ផ្សាយទូទាំង​ប្រទេស​កម្ពុជា​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​មាន​ដំណើរ​កា​រ​ចំនួន​២៤ ​ជា​មួយ​នឹង​គម្រោង​វិនិ​យោគ​ជិត៦០០​ ​និង​បាន​បង្កើត​ការ​ងារ​ជាង ​១៦​ម៉ឺន​កន្លែង​។

លោក​បន្តថា “​នីតិ​វិធី​នាំចេញ​-​នាំ​ចូល​ដ៏​សា​មញ្ញ​ និង​អត្ថ​ប្រយោ​ជន៍​ពន្ធ​ ដែល​ផ្តល់​ជូន​នៅក្នុង​តំបន់​ទាំង​នេះ ​នឹងធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ទាក់​ទាញ​ជា​ពិសេស​សម្រាប់​អាជីវ​កម្ម​”​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា​បានមានប្រសាសន៍ថា ​លើសពី​​អត្ថ​ប្រយោជន៍​បរិស្ថាន ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ក៏​នឹង​ដើរតួ​ជា​កាតា​លីករ​ សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម និង​កំណើន​សេដ្ឋ​កិច្ច​។ បើ​តាម​ដឹង គ​ម្រោង​នេះ​បង្កើត​ឱកាស​ការ​ងារ​សំខាន់ៗ​យ៉ាង​ច្រើន​ សម្រាប់​ពល​រដ្ឋ​យើង ដែល​អាច​នឹង​រួម​ចំណែ​ក​ដល់​ការ​បង្កើន​ប្រាក់​ចំណូល​ជាតិ​។

លោកបញ្ជាក់ថា “ការអភិ​វឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ សម្រាប់​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here