តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ បន្ទាប់ពីសន្ទស្សន៍ប្រាក់ដុល្លារ ងើបឡើងថ្លៃ ខណៈដែលអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed)នឹងមិនបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៦%មកនៅត្រឹម២០៣២,៩៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២%មកនៅត្រឹម២០៤៨,៣ដុល្លារ ក្នុងមួយអោន។

លោក Bart Melek ប្រធានផ្នែកយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities បានលើកឡើងថា “សេដ្ឋកិច្ចអាមេរិកនៅតែបន្តមានភាពរឹងមាំ ដែលនោះមានន័យថា ធនាគារ Fed មានឱកាសតិចតួចបំផុតនៅដំណាក់កាលនេះ ដើម្បីចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់”។

លោក Melek បាន បន្ថែម ថា “ដើម្បី ជំរុញឲ្យ មាស ហក់ឡើង ថ្លៃ យើង ត្រូវ តែ ចាប់ ផ្តើម រកឃើញ ភស្តុតាង ដែល បង្ហាញថា សេដ្ឋកិច្ច និងអតិផរណា អាមេរិក កំពុង ធ្លាក់ ចុះ លើមូលដ្ឋាន ប្រកបដោយនិរន្តរភាព”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក កាលពីថ្ងៃពុធ សប្តាហ៍នេះ ក្រុមមន្ត្រីធនាគារ Fed បានបញ្ជាក់ហេតុផលជាច្រើន ដែលបង្ហាញថា “ធនាគារកណ្តាលអាមេរិកពុំសូវមានភាពបន្ទាន់ណាមួយ ក្នុងការចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់របស់ខ្លួនក្នុងពេលឆាប់ៗនេះទេ”។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៦,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,១៥ពិន្ទុនៅថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៧ភាគរយ ដល់២២,៥៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង០,៧ភាគរយដល់៨៨៥,៥១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ០,៧%មកនៅត្រឹម៨៨៨,១៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here