វិស័យទេសចរណ៍នៅក្នុងទីក្រុងហុងកុងរំពឹងស្ទុះងើបឡើងវិញ ពេញលេញនៅចុងឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: តួលេខភ្ញៀវទេសចររបស់ទីក្រុងហុងកុង នឹងស្ទុះងើបឡើងវិញ ដល់កម្រិតមុនជំងឺកូវីដ នៅចុងឆ្នាំ២០២៥។ នេះបើយោងតាមវេទិកាព្យាករណ៍ថ្មីមួយ ដែលបង្កើតឡើងដោយសាកលវិទ្យាល័យក្នុងស្រុក។

សាកលវិទ្យាល័យពហុបច្ចេកទេស Polytechnic បានដាក់បង្ហាញ “វេទិកាព្យាករណ៍ទេសចរណ៍ GBA” ថ្មីរបស់ខ្លួន ដែលជាប្រព័ន្ធវិភាគទិន្នន័យសម្រាប់តំបន់ Greater Bay Area។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់ GBA សំដៅទៅលើគម្រោង ប្រកបដោយមហិច្ឆតារបស់  រដ្ឋបាលកណ្តាល ដើម្បីតភ្ជាប់ទីក្រុងហុងកុង ម៉ាកាវ និងទីក្រុងចំនួន៩ ក្នុងខេត្តក្វាងទុង ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានសមាហរណកម្មគ្នា។

កម្មវិធីនេះក៏បានរកឃើញផងដែរថា ភ្ញៀវទេសចរ ដែលអញ្ជើញទៅទស្សនាទីក្រុងក្នុងខែធ្នូ ឆ្នាំ២០២៣ ភាគច្រើនចូលចិត្តវប្បធម៌ និងទេសភាព ប៉ុន្តែពួកគេមិនពេញចិត្តនឹងអាហារ និងអាកាសធាតុនៅទីនោះឡើយ។

លោក Haiyan Song ព្រឹទ្ធបុរសរង និងជាសាស្រ្តាចារ្យនៃសា កលវិទ្យាល័យPolytechnicបានលើកឡើងថា “រដ្ឋាភិបាលបានដាក់គោលដៅប្រែក្លាយតំបន់GBA ទៅជាគោលដៅទេសចរណ៍ឈានមុខគេមួយរបស់ពិភពលោក នៅឆ្នាំ២០៣៥ខាងមុខ ប៉ុន្តែគោលដៅនេះប្រឈមមុខនឹងបញ្ហាជាច្រើន បន្ទាប់ពីកាផ្ទុះឡើងនៃជំងឺរាតត្បាត”។

លោកសាស្ត្រាចារ្យបញ្ជាក់ថា បញ្ហាប្រឈមទាំងនោះ រួមមាន ការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេ​សចិន ឥទ្ធិពលអតិផរណា លើថ្លៃចំណាយក្នុងការធ្វើដំណើរ និងការផ្លាស់ប្តូរអាកប្បកិរិយារបស់ភ្ញៀវទេសចរ។

លោក Song ដែលបានដឹកនាំការបង្កើតវេទិកានេះ បានបញ្ជាក់បន្ថែមថា “ការព្យាករណ៍ដ៏ត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រា​ប់អ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្តន៍ ដើម្បីអាចឱ្យពួកគេអភិវឌ្ឍន៍យុទ្ធសាស្រ្តទេសចរណ៍ប្រកបដោយនិរន្តរភាព”៕ប្រភព៖South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here