ADBគ្រោងនឹងផ្តល់ជូនហិរញ្ញប្នទានថ្មីដល់រដ្ឋាភិបាលកម្ពុជា

ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបក្រុមបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់វិស័យហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបនេះ ក្រុមបេសកកម្មADBបានជម្រាបជូនពីគម្រោងហិរញ្ញប្បទាន ផ្អែកលើគោលនយោបាយ (policy based loans) ថ្មីដែល ADB គ្រោងនឹងផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើកំណែទម្រង់លើវិស័យហិរញ្ញវត្ថុ ព្រមទាំងប្រមូលធាតុចូល ដើម្បីរៀបចំគម្រោងនេះ។

កន្លងមក ADB បានផ្តល់ហិរញ្ញប្បទាន ផ្អែកលើគោលនយោបា​យជាបន្តបន្ទាប់មករាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here