សភាពាណិជ្ជកម្មកម្ពុជាចុះMOUជាមួយធនាគារអាហរ័ណ នីហរ័ណថៃ

        ដោយៈ ម៉ាលីនណា

        បាងកកៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខា អនុស្សរណៈយោគយល់(MOU)ជាមួយ លោក Rak Vorrakitpokatorn ប្រធានធនាគារអាហរ័ណនីហរ័ណថៃ ដើម្បីបង្កើតក្របខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ពិធីនេះស្ថិតក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនេះ ក៏ជាផ្នែកមួយនៃការគាំទ្រដល់ក្រុមហ៊ុនសហគ្រាសសក្តានុពលរបស់កម្ពុជា និងថៃ ខាងផ្នែកពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ តាមរយៈការផ្តល់ឥណទានលើការវិនិយោគ និងសេវាកម្មរបស់ក្រុមហ៊ុនសហគ្រាសកម្ពុជា និងថៃ។

ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here