ក្រុមហ៊ុនឥណ្ឌូនេស៊ីសម្រេចទិញរថភ្លើងអគ្គិសនី៣គ្រឿង ពីប្រទេសចិន

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនរថភ្លើងឥណ្ឌូនេស៊ី (KCI)  បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋចិនCRRC Sifang ដើម្បីទិញរថភ្លើងអគ្គិសនីចំនួន៣គ្រឿង ដែលមានតម្លៃ៧៨៣ពាន់លានរូពៀ (ប្រហែល៤៩,៧លានដុល្លារ)។

ក្រុមហ៊ុនរថភ្លើងឥណ្ឌូនេស៊ី គ្រោងនឹងដាក់ឱ្យដំណើរការរថភ្លើងអគ្គិសនីថ្មីរបស់ប្រទេសចិន ដើម្បីជំនួសរថភ្លើងចាស់ៗ នៅលើផ្លូវដែកទីក្រុងហ្សាការតា ដើម្បីបំពេញតម្រូវការដឹកជញ្ជូន អ្នកដំណើរដែលកំពុងមានការកើនឡើង។

តួយ៉ាង កាលពីឆ្នាំ២០២៣កន្លងទៅ ខ្សែផ្លូវដែកGreater Jakarta Railway បានដឹកអ្នកដំណើរប្រហែល២៩០លាននាក់ ដោយកើនឡើង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Indonesia to import Chinese trains for aging Commuter Line - Companies -  The Jakarta Post

ក្រុមហ៊ុន​ KCI បានរាយការណ៍ថា រថភ្លើងចាស់ៗចំនួន១០គ្រឿង ត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ ២០២៣ ហើយរថភ្លើងចំនួន១៩ផ្សេងទៀត នឹងត្រូវបញ្ឈប់ដំណើរការនៅឆ្នាំ២០២៤នេះ។

លើសពីនេះ ក្រុមហ៊ុន KCI ក៏បានចុះកិច្ចព្រមព្រៀងទិញរថភ្លើងថ្មីចំនួន១៦គ្រឿង ដែលមានតម្លៃជាង៣,៨ពាន់លានរូពៀ (ប្រហែល២,៤៣លានដុល្លារ) ពីក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី INKA ផងដែរ។

Indonesia to import Chinese trains for aging Commuter Line - The Jakarta  Post : r/indonesia

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសឥណ្ឌូនេស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងប៉េកាំង លើវិស័យដឹកជញ្ជូ ន ជាពិសេសគឺគម្រោងសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងបានឌុង។

គម្រោងនេះ គឺជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ នៅតំបន់អាស៊ាន ដែលត្រូវបានបើកដាក់ឱ្យដំណើរការ កាលពីខែតុលា ឆ្នាំ២០២៣ ហើយបណ្តាញនេះ បានជួយដល់ឥណ្ឌូនេស៊ី លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់៕ប្រភព៖ Jakarta Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here