កម្មវិធីជួញដូរដ៏ល្បីមួយនៅលើពិភពលោក របស់ក្រុមហ៊ុន BIC Markets ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព លើឆាកអន្តរជាតិ

ភ្នំពេញ: ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត (BIC Markets) គ្រប់គ្រង និងដឹកនាំដោយ លោកស្រី ប៊ុន សុវ៉ាត់ឌី ជានាយកប្រតិបត្តិ ជាក្រុមហ៊ុនស្របច្បាប់មួយដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០២៩៩២៩ ដោយវិញ្ញាបនបត្រលេខ MOC-៩២៣៤០១៧៥ ពណ.ចបព ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ និងជាក្រុមហ៊ុនទទួលបានសិទ្ធិស្របច្បាប់ប្រកបអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា តាមរយៈអាជ្ញាបណ្ណលេខ ០១១ គ.ម.ក./អ.ប./ឈ.ឧ. ចាប់តាំងពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨ និងការអនុញ្ញាតបន្តអាជ្ញាបណ្ណបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន មានទីតាំងនៅអាគារលេខ៤៦២ ស្ថិតលើមហាវិថីព្រះមុនីវង្ស ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅជាន់ទី២នៃធនាគារ BIC Bank ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទតែមួយគត់ដែលឈានមុខគេនៅកម្ពុជា និងបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពពី MetaQuotes ជាមួយនឹងកម្មវិធី MetaTrader 4 ដែលជាកម្មវិធីជួញដូរមួយ ផ្តល់នូវ ភាពងាយស្រួល និងសុវត្ថិភាពរួមទាំងទំនុកចិត្តបំផុតសម្រាប់ការជួញដូរនៅលើទីផ្សារសកលលោក។

ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងបុត្រសម្ព័ន្ធ ប៊ី.អាយ.ស៊ី គ្រុប ដែលមានបុត្រសម្ព័ន្ធរហូតដល់ទៅ១៨ក្រុមហ៊ុន។ ទន្ទឹមនឹងនេះក៏ជាក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់សិស្សានុសិស្ស និស្សិត ស្ត្រី ជនមានពិការភាព ដោយពុំមានការរើសអើសពូជសាសន៍ ព័ណ៌សម្បុរ ព្រមទាំងបានបើកឱកាសទទួលស្វាគមន៍ដល់និស្សិតសម្រាប់ចុះកម្មសិក្សា ដែលមានគោលបំណង់ចង់ក្រេបជញ្ជក់ ដកស្រង់យកចំណេះដឹង បទពិសោធន៍ថ្មីៗទៀតផង។

ក្រុមហ៊ុនមានបេសកកម្មក្នុងការផ្តល់ជូនអតិថិជននូវការប្រឹក្សាលើការជួញដូរឧបករណ៍និស្សន្ទប្រកបដោយ ស្តង់ដារ ក្រមសីលធម៌ និងវិជ្ជាជីវៈដល់វិនិយោគិនតាមរយៈភ្នាក់ងារជើងសាឧបករណ៍និស្សន្ទប្រកបដោយចំណេះដឹង ជំនាញ បទពិសោធន៍ច្រើនឆ្នាំ ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ និងមានអាជ្ញាបណ្ណទទួលស្គាល់ និងផ្តល់ដោយនិយ័តករមូលបត្រកម្ពុជា។

ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរ ក្នុងគោលបំណងធ្វើបដិវត្តឧស្សាហកម្ម ដោយផ្តល់ជូនអតិថិជននូវសេវាកម្មកាន់តែល្អប្រសើរ គម្លាតថ្លៃទាប និងប្រតិបត្តិការកាន់តែលឿនជាងមុន ហើយក្រុមហ៊ុនមានមហិច្ឆិតា ប្រែក្លាយខ្លួនជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទផ្តល់សេវាប្រឹក្សាយោបល់លើការជួញដូរឧបករណ៍និស្សន្ទតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំបំផុតនៅកម្ពុជា។ ក្រុមហ៊ុនក៏ជាបុគ្គលដំបូងគេដែលបានផ្តួចផ្តើម និងរៀបចំបង្កើតសមាគមន៍ឈ្មួញជើងសាឧបករណ៍នៅប្រទេសកម្ពុជាក្នុងគោលបំណងលើកស្ទួយវិស័យឧបករណ៍និស្សន្ទក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានការលូតលាស់បន្ថែមបន្តទៀតដែលអាចនឹងលេចចេញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត ធានាផ្ដល់ជូនអតិថិជននូវមធ្យោបាយក្នុងការ បើកគណនីជួញដូរ និងដកដាក់ប្រាក់យ៉ាងលឿន រហ័ស ងាយស្រួល រហ័សទាន់ចិត្ត សុវត្ថិភាព ទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្ដល់ជូននូវកម្មវិធីជួញដូរដ៏អស្ចារ្យ និងពេញនិយមបំផុតនៅទូទាំងពិភពលោកដែលអតិថិជន អាចជួញដូរបានគ្រប់ប្រភេទឧបករណ៍ដូចជា កុំព្យូទ័រ iPad Tablet ទូរស័ព្ទដៃវៃឆ្លាតគ្រប់ប្រភេទជាមួយនឹងកម្មវិធី MetaTrader 4 ។

ក្រៅពីនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ម៉ាឃីត ក៏បានរៀបចំសកម្មភាពផ្សេងៗ ដូចជា កម្មវិធីវគ្គបណ្តុះបណ្តាលជាប្រចាំ សម្រាប់បណ្តុះបណ្តាលអតិថិជនរបស់ខ្លួនឱ្យបានយល់ដឹងកាន់តែច្បាស់លើបច្ចេកទេសនៃការជួញដូរឧបករណ៍និស្សន្ទ ការកំណត់ហានិភ័យ។ ក្រុមហ៊ុនបានផ្តល់ភាពកក់ក្តៅ និងចង់ដឹងសុខទុក្ខតិថិជនដោយបានរៀបចំ “កម្មវិធីទទួលទានអាហារពេលល្ងាចជួបជុំ អតិថិជន វី អាយ ភី” ដើម្បីជួបជុំសំណះសំណាលគ្នានៅសណ្ឋាគារ Sofitel Phnom Penh កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅនេះដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ស៊ូ សុជាតិ និងឯកឧត្តម វិន ភក្តី ជាគណៈធិបតីដ៏ខ្ពង់ខ្ពស់អមដោយថ្នាក់មន្ត្រីជាន់ខ្ពស់របស់និយ័តករមូលបត្រកម្ពុជាជាច្រើនរូបទៀត។ លើសពីនេះក្រុមគ្រួសារ ប៊ី.អាយ.ស៊ី. ម៉ាយីត (BIC Markets) ក៏បានចែករំលែកក្តីស្រឡាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារកំព្រានៅមណ្ឌលមែកឈើផងដែរ។

ក្រុមហ៊ុននេះប្រកាន់យកនូវគុណតម្លៃចំនួន១០ ដូចជា ១.គោរព និងអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ បទបញ្ញាត្តិ ឬវិធានគតិយុត្តនានា ២.ការប្រឹក្សាផ្តល់យោបល់មិនរំលោភលើភាពទុនខ្សោយចំណេះដឹងនៃការជួញដូររបស់អតិថិជន ៣.មិនជំរុញអតិថិជនជួញដូរច្រើនហួសហេតុលើសពីតម្រូវរបស់អតិថិជន ៤.ផ្តល់ជូនអតិថិជននូវដំណោះស្រាយដោយតម្លាភាព និងទទួលខុសត្រូវខ្ពស់ ៥.ហានិភ័យទាប ៦.ឡេវើរេចល្អប្រសើរ ៧.ផ្តល់ជូនតម្លៃទីផ្សារជាក់ស្តែង និងផ្តល់ការប្រឹក្សា២៤ម៉ោង ៨.តម្លៃប្រតិបត្តិការទាប បើកគណនីជួញដូរ និងការដកដាក់ប្រាក់លឿនឆាប់រហ័ស ៩.មិនគិតកម្រៃជើងសា ១០.ផ្តល់ជូនអតិថិជននូវវគ្គបណ្តុះបណ្តាលជាប្រចាំ។

បន្ថែមពីលើនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត បានយកចិត្តទុកដាក់អតិថិជនយ៉ាងខ្លាំងលើចំណេះដឹងនៃការជួញដូរ និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ការជួញដូរឧបករណ៍និស្សន្ទរបស់អតិថិជនដោយបានរក្សាទុក និងទូទាត់សាច់ប្រាក់របស់អតិថិជន តាមរយៈធនាគារ ប៊ី.អាយ.ស៊ី. ប៊ែង ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ពន្ធនឹងវិស័យមូលបត្រ ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាស្របតាមបទបញ្ញាត្តិរបស់និយ័តមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here