រដ្ឋាភិបាលចិនជម្រុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ជាមួយថៃ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យី បានប្រាប់សមភាគីថៃថា ប្រទេសថៃ ត្រូវតែពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ប្រទេសទាំង២។

ខ្សែរថភ្លើងនឹង នឹងសាងសង់ឡើងឆ្លងកាត់ឡាវ ដើម្បីជំរុញការដឹកជញ្ជូ​នទំនិញកាន់តែឆាប់រហ័ស និងជាផ្នែកមួយនៃបណ្ដាញតភ្ជាប់តំបន់។

ប្រមុខការទូតចិន វ៉ាង យី ដែលបានធ្វើទស្សនកិច្ចនៅបាងកក ជំរុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឱ្យឆាប់រហ័ស។ យ៉ាងណា ភាគីចិនមិនបានបង្ហាញពីពេលវេលាកំណត់នោះទេ ប៉ុន្តែរដ្ឋាភិបាលថៃរំពឹងថា ចម្ងាយផ្លូវថៃប្រវែង៨៧៣គីឡូម៉ែត្រ នឹងដំណើរការនៅឆ្នាំ២០២៨ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សំដៅលើកកម្ពស់ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសកល ដែលដឹកនាំដោយប្រធានាធិបតីចិន លោកស៊ី ជីនពីង ទីក្រុងប៉េកាំងបានជំរុញ ឱ្យមានបណ្តាញផ្លូវដែកល្បឿនលឿន ដែលតភ្ជាប់ទីក្រុងគុនមីងភាគនិរតីចិន ទៅកាន់ភាគខាងត្បូងសិង្ហបុរី។

ប្រទេសថៃ និងចិន ត្រូវតែជំរុញការអនុវត្តឲ្យបានឆាប់រហ័ស នៃគំនិតតភ្ជាប់ផ្លូវរថភ្លើងចិន-ឡាវ-ថៃ។
យោងតាមសារព័ត៌មាន Reuters ការសាងសង់ផ្លូវរថភ្លើងដំណាក់កាលទី១ របស់ថៃពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមា បានរួចរាល់ជាង១៥ភាគរយ ហើយនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៧។ ដំណាក់កាលទី២ ដែលតភ្ជាប់រវាងខេត្តនគររាជសីមា ទៅខេត្តណងខៃ មានព្រំប្រទល់ជាប់ឡាវនឹងរួចរាល់នៅឆ្នាំ២០២៨។

គម្រោងសាង់ផ្លូវរថភ្លឿងនៅថៃ ត្រូវបានពន្យារពេលក្នុងឆ្នាំ២០១៦ នៅពេលដែលទីក្រុងបាងកក បានបដិសេធការផ្តល់ហិរញ្ញប្បទាន របស់ចិនដោយសារតែអត្រាការប្រាក់ខ្ពស់។

ក្រោយមកថៃបានចំណាយ លើការសាងសង់ចំនួន៥ពាន់លានដុល្លារ សម្រាប់ដំណាក់កាលដំបូង ដែលមានប្រវែង២៥២គីឡូម៉ែត្រ ដោយភាគីចិនជាអ្នកទទួលខុសត្រូវលើការដំឡើងប្រព័ន្ធ ការរចនា និងលទ្ធកម្មរថភ្លើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here