វិស័យអចលនទ្រព្យ ក្លាយជាក្បាលម៉ាស៊ីនទាក់ទាញរំហូរFDI លំដាប់ទី១នៅប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមស្ថិតិថ្មីមួយ បានបង្ហាញថា វិស័យអចលនទ្រព្យ​ បានដើរតួនាទីយ៉ាងធំបំផុត​ ក្នុងការស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) នៅក្នុងខែមករា ឆ្នាំ២០២៤ នេះ​។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam News។​

ប្រភពសារពត៌មានខាងលើបានបន្តថា តម្រូវការអចលនទ្រព្យ​នៅក្នុងប្រទេសវៀតណាមជន ក៏កំពុងពុះកញ្ជ្រោលខ្លាំងផងដែរ ក្នុងចំណោមពលរដ្ឋបរទេសជាច្រើន។

យោងតាមទីភ្នាក់ងារវិនិយោគបរទេស (FIA) បានរាយការណ៍ថា លំហូរទុនវិនិយោគពីបរទេស មានទំហំ​១,២៧ពាន់លានដុល្លារ​ បានចូលក្នុងវិស័យអចលនទ្រព្យ នៅក្នុងខែមករា​ ស្មើនឹង៥៣,៩% នៃដើមទុនវិនិយោគសរុបដែលត្រូវបានចុះបញ្ជី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈចំណែកដ៏ធំនេះ បានធ្វើឱ្យវិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ១​ ក្នុងនាមជាវិស័យដែលទាក់ទាញលំហូរ FDI ច្រើនជាងគេ ចូលមកកាន់ប្រទេសវៀតណាម ស្របពេលដែលវិស័យកែច្នៃ​ និងផលិតកម្ម ជាប់ចំណាត់ថ្នាក់លេខ២។

ជាមួយគ្នានេះ ទីភ្នាក់ងារ FIA បានរាយការណ៍ទៀតថា រំហូរ FDIភាគច្រើន ត្រូវបានចាក់បញ្ចូលទៅក្នុងទីក្រុងហាណូយ ដោយ​សារតែរដ្ឋធានីមួយនេះ មានគម្រោងលំនៅដ្ឋានធំៗជាច្រើន ដែលមានតម្លៃសរុបជាង៦៦២លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ តម្រូវការអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាមកំពុងមានការហក់ឡើងខ្លាំង ជាពិសេសក្នុងចំណោមជនបរទេស។

ជាក់ស្តែង ការស្ទង់មតិរបស់វិទ្យាស្ថានស្រាវជ្រាវ អចលនទ្រព្យវៀតណាម​ (VIRES) បានបង្ហាញថា អ្នកធុរកិច្ច ដែលចូលមកបណ្តាក់ទុនវិនិយោគ លើវិស័យចលនទ្រព្យនៅវៀតណាម រួមមាន ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសិង្ហបុរី​ជាដើម៕​ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here