សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៥ក្នុងពិភពលោក ជាប្រទេសមិនសូវមានអំពើពុករលួយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សន្ទស្សន៍​ការ​យល់​ឃើញ​ អំពី​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​២០២៣​ បានវាយតម្លៃចំណាត់ថ្នាក់សម្រាប់ បណ្តាប្រទេស​ចំនួន១៨០ ​នៅលើ​ពិភព​លោក។

ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ ឬហៅ​ថា ប្រទេ​ស​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ គឺជាប្រទេសទទួលបាន​ពិន្ទុខ្ពស់ជាងគេ ធៀបនឹងពិន្ទុពេញចំនួន១០០។ សន្ទស្សន៍នៃការសិក្សាបានបង្ហាញថា សិង្ហបុរី គឺជាប្រទេសតែមួយគត់​នៅតំបន់អាស៊ី ដែលជាប់​ចំណាត់​ថ្នាក់ ក្នុងចំណោមប្រទេសកំពូលទាំង១០នៅលើពិភពលោក ក្នុងនាមជា​ប្រទេសមានអំពើ​ពុករលួយ​តិច​ជាងគេបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ប្រទេសសិង្ហបុរី​ឈរ នៅលើលំដាប់កំពូលទី៥ ជាប្រទេសដែលមាន អំពើ​ពុករលួយ​តិច​ជាងគេបំផុត នៅលើពិភពលោក។ ប្រទេសខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីមួយនេះ បានជាប់ចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ២០១៨ និងឆ្នាំ២០២០ ចំណាត់ថ្នាក់លេខ៤ នៅឆ្នាំ២០១៩ និងឆ្នាំ២០២១ ហើយបានធ្លាក់ចុះមកលេខ៥ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ។

ចំណែកឯ ប្រទេសជាប់លេខ១ ខាងប្រព្រឹត្តអំពើពុករលួយតិចជាងគេបំផុតពេញមួយពិភពលោក គឺប្រទេសដាណឺម៉ាក ដែលទទួលបាន៩០ពិន្ទុ ចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វាំងឡង់ ដែលទទួលបាន៨៧ពិន្ទុ រីឯចំណាត់ថ្នាក់ទី៣ បានទៅលើប្រទេសនូវែលសេឡង់ ដែលទទួលបាន៨៥ពិន្ទុ។

រីឯចំណាត់ថ្នាក់ទី៤បានទៅលើប្រទេសន័រវេស ដែលទទួលបាន៨៤ពិន្ទុ ចំណាត់ថ្នាក់ទី៥ បាននទៅលើប្រទេសសិង្ហបុរី ដែលទទួលបាន៨៣ពិន្ទុ ចំណាត់ថ្នាក់ទី៦ បានទៅលើប្រទេសស៊ុយអែត ដែលទទួលបាន៨២ពិន្ទុ។

ចំណាត់ថ្នាក់ទី៧ បានទៅលើប្រទេសស្វីស ដែលទទួលបាន៨២ពិន្ទុ។ ចំណាត់ថ្នាក់ទី៨ បានទៅលើប្រទេសហូឡង់ ដែលទទួលបាន៧៩ពិន្ទុ។ ចំណាត់ថ្នាក់ទី៩ បានទៅលើប្រទេសអាល្លឺម៉ង់ រីឯចំណាត់ថ្នាក់ទី១០ បានទៅលើប្រទេសលុចសំបួរ ដែលទទួលបាន៧៨ពិន្ទុដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here