តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានច្រាលចោលការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់នៅខែមីនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១%ដល់២០៣៤,៣៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានងើបឡើង០,៨%ដល់២០៦៧,៤ដុល្លារ ក្នុងមួយអោន។

ធនាគារកណ្តាលអាមេរិកបានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងខែមករា ប៉ុន្តែលោក Powell បានជំទាស់នឹងគំនិត ដែលថាធនាគារ Fed អាចកាត់បន្ថយអត្រាការប្រាក់នៅនិទាឃរដូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវិភាគរំពឹងថា តម្លៃមាសអាចនឹងធ្លាក់ចុះទៅវិញ ក្នុងរយៈពេលខ្លី ខណៈកំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៨៩ភាគរយកាលពី១ខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៧ភាគរយ មកនៅត្រឹម១០៣,៥៤ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២ភាគរយ ដល់២២,៨៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៤% ដល់៩១៧,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានងើបឡើង០,៣% ដល់៩៧៩,៣១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here