ក្រុមហ៊ុនជប៉ុន ពង្រីករោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជាដើម្បីពង្រីកការនាំចេញទៅប្រទេសរបស់ខ្លួន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោកកែវ រតនៈ បាន ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​​ជប៉ុនមួយ បានប្រកាស​​ឈានជើង​មកបង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​លើក​ស្ទួយ​ដំណាំ​ស្វាយ​ចន្ទី​ និង​កែច្នៃ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​​ជប៉ុន។

លោកបាន​បន្ត​ថា ក្រុមហ៊ុនជប៉ុន​ដែល​​មក​ពង្រីក ​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ការ​កែច្នៃ​ទាំង​ការ​យក​គ្រាប់ ការ​ចម្រាញ់​​ប្រេង ការ​យក​សំបក និង​កាក​សំណល់​ធ្វើ​ផលិតផល ​ថាមពល​ជីវម៉ាស​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ជប៉ុន។

​លោករដ្ឋមន្រ្តីបានបន្តថា ប្រភព​ថាមពល​ស្អាត​លើសពី​៥០% និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ​គឺ​ជា​ប្រភព​នៃ​ការ​ទាក់ទាញសម្រាប់​ក្រុមហ៊ុន​មក​វិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា លោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុន និងទំហំទុន ដែលក្រុមហ៊ុននោះគ្រោងចំណាយនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here