អត្រាទីតាំងទំនេរនៃការជួលក្នុងផ្សារទំនើប បានកើនឡើងជាង ១០ភាគរយក្នុងត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការជួលនៅមជ្ឈមណ្ឌលហាងលក់ដូរ ផ្សារទំនើប និងផ្សារទំនើបសហគមន៍នៅកម្ពុជានៅត្រីមាសទី៣ ឆ្នាំនេះ បានធ្លាក់ចុះ ដោយសារការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការជួល។ នេះបើយោងតាមទិន្នន័យបានពីក្រុមហ៊ុននៅត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE។

របាយការណ៍បានឱ្យដឹងថា បើធៀបនឹងត្រីមាសមុន អត្រាទីតាំងទំនេរ កើនឡើងដល់ ១០,៩៧ ភាគរយ ខណៈដែលមានការកើនឡើង ៦,១ ភាគរយ នៅក្នុងការផ្គត់ផ្គង់សរុប ដែលក្នុងចំណោមនោះការផ្គត់ផ្គង់ផ្សារទំនើបសហគមន៍កើនឡើង ២៦,១ ភាគរយ។

ទោះយ៉ាងណាមានផ្សារទំនើបសហគមន៍ ២ បានបើកដំណើរការដែលបន្ថែមចំនួន ២១ ៨០០ ម៉ែត្រការ៉េ ដល់ការផ្គត់ផ្គង់ដែលមានស្រាប់នៅក្នុងទីផ្សារនេះ ហើយមានជាង ៤០ ០០០ ម៉ែត្រការ៉េត្រូវបានផ្អាក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះការជួលនេះភាគច្រើនបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ដែលប៉ះពាល់ដល់ក្រុមហ៊ុនលក់រាយនៅតាមផ្សារទំនើបទាំងនោះ។

ទោះបីជាមានឧបសគ្គទីផ្សារក៏ដោយយោងតាមក្រុមហ៊ុន CBRE តម្លៃការជួលផ្សារទំនើបទីតាំងល្អនៅទ្រឹងដែលតម្លៃជួលគឺ ២៨,៤៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងតម្លៃជួលទីតាំងលក់រាយក៏មិនមានភាពផ្លាស់ប្តូរមានតម្លៃ ២៦,២៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ប៉ុន្តែការជួលផ្សារសហគមន៍មានការធ្លាក់ចុះយ៉ាងខ្លាំងចំនួន ០,៤ ភាគរយក្នុងតម្លៃ ២២,១៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

ជាមួយគ្នានេះដែរ សម្រាប់ការលក់រាយមានយីហោលក់រាយបរទេសចំនួន ៧ បានចាកចេញពីប្រទេសនេះនៅត្រីមាសទី៣ ប៉ុន្តែមានការចូលមកវិញចំនួន ១៨។

ក្រុមហ៊ុន CBRE បានផ្ដល់អនុសាសន៍ថា សម្រាប់ម្ចាស់ដីគួរតែពិនិត្យឡើងវិញកិច្ចព្រមព្រៀងជួលតាមរយៈការធ្វើលក្ខខណ្ឌការជួលដែលមានភាពបត់បែនបន្ថែមទៀត និងលើកទឹកចិត្ត ជាពិសេសអ្នកជួល ខណៈដែលត្រូវតែកែលម្អយុទ្ធសាស្ដ្រទីផ្សារតាមរយៈការបង្កើតទំនាក់ទំនងសាធារណៈដ៏ល្អ ព្រឹត្តិការណ៍កាន់តែច្រើន ការផ្សព្វផ្សាយ។ល។

ខណៈដែលក្រុមហ៊ុនលក់រាយគួរតែកែលម្អយុទ្ធសាស្ដ្រទីផ្សាររបស់ពួកគេតាមរយៈការបង្កើតទំនាក់ទំនងសាធារណៈដ៏ល្អ ព្រឹត្តិការណ៍កាន់តែច្រើន និងការផ្សព្វផ្សាយ។ល។

ជាមួយគ្នានេះដែរ ពួកគេក៏ត្រូវប្រើប្រាស់ធ្វើឲ្យមានលក្ខណៈឌីជីថល ដើម្បីកែលម្អបទពិសោធរបស់អតិថិជន តាមរយៈការទូទាត់ដោយគ្មានសាច់ប្រាក់ QR កូដ ការដឹកជញ្ជូនអនឡាញ ទីផ្សារបណ្ដាញសង្គម។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here