រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋមានទំហំទឹកប្រាក់ ១០៨លានដុល្លារក្នុងឆ្នាំនេះ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៤នេះ នឹងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ប្រមាណ១០៨ លានដុល្លារអាមេរិក ដើម្បីផ្តល់ចំណូល​ដោយ​ត្រង់​មក​រាជ​រដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់ គ្រងបំណុល និង​ថវិកា​ជាតិ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ពីផែនការ​បោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ឆ្នាំ២០២៤ ដល់គ្រឹះស្ថាន ធនា​គារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុ​លោម​តាម​ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ និងក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្តីពី ​ការ​អភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៤ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈ​ការ​ដេញ​ថ្លៃ​នៅ​លើ​ផ្លែត​ហ្វម របស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹកប្រាក់៤៤០ប៊ីលានរៀន។

គម្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២៤នេះ គឺ​សម្រាប់​សង​ប្រាក់​ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បី​ធ្វើ​ហិរញ្ញប្ប​ទាន លើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់​គ្រងបំណុលសាធារណៈ និង​ថវិកាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលខាងលើនេះ រាជរដ្ឋាភិបាល​កំណត់​ទំហំ​នៃ​ការ​ខ្ចី​ប្រាក់​ពីដៃគូ​អភិវឌ្ឍ សម្រាប់​ឆ្នាំ២០២៤ ក្នុងកម្រិត១៧០០លានអេសដេអ៊ែ គឺរក្សាពិតានដូចក្នុងឆ្នាំ២០២៣ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​រួមមាន ទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ ក្នុង​ការ​កៀរ​គរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញ​តម្រូវ​ការ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​។

កម្មវិធី និងគម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៤ ក្នុង​វិស័យអាទិភាព ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុង​រយៈ​ពេល​មធ្យមនិងវែង ឥណទានមានកម្រិតសម្បទានខ្ពស់ ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​។ បច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប; និង​ការ​បន្ត​បង្កើន​ប្រសិទ្ធ​ភាព ខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here