ប្រៃសណីយ៍កម្ពុជា ទទួលបានចំណូលត្រឹមតែ ៤,៤លានដុល្លារក្នុងរយៈពេល ៩ខែឆ្នាំនេះ

ដោយ៖ សាវុធ
ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា ប្រាក់ចំណូលត្រឹមតែ ៤,៤លានដុល្លារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ធ្លាក់ចុះរហូតដល់ ៤៧.៩១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៩។ នេះតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃប្រៃសណីយ៍កម្ពុជា។
លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការថយចុះបណ្តាលមកពីវិបត្តិកូវីដ១៩ បន្ទាប់ពីបញ្ហានេះ ប្រៃសណីយ៍កម្ពុជាបានផ្អាកទទួលបញ្ជើរចាប់តាំងពីខែពាក់កណ្តាលមីនា រហូតដល់ខែកក្កដា និងទើបបើកដំណើរការទទួលឡើងវិញនៅដើមខែសីហាប៉ុណ្ណោះ។
លោកបានបន្តថា បើប្រៀបធៀបរយះពេលដូចគ្នា៩ខែ ឆ្នាំ២០១៩ ប្រៃសណីយ៍អាចរកចំណូលបានចំនួន៨ ៤៩៥ ០៩១ដុល្លារ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ អាចរកបានចំនួនតែ៤ ៤២៤ ៩៤១ដុល្លារ។
លោកអគ្គនាយក បានពន្យល់ទៀតថា “ដោយសារកូវីដវាយលុក ញ្ចឹងភ្ញៀវទេសចរណ៍ទាំងអស់ត្រូវបានផ្អាកឱ្យធ្វើដំណើរការ ប្រទេសមួយៗត្រូវបិទ នៅពេលប្រទេសមួយៗត្រូវបិទ ទេសចរណ៍អត់ដើរ ជើងហោះហើរក៏អត់ដើរដែរ ញ្ចឹងបញ្ញើរយើងរាល់ថ្ងៃទៅតាមជើងហោះហើរមានន័យថា ទៅតាមជើងយន្តហោះ ហើយយន្តហោះនៅលើពិភពលោកត្រូវបិទទាំងស្រុងចាប់ពីពាក់កណ្តាលខែមីនា”។
លោក បានបន្តទៀតថា “យើងមិនអាចទទួលបញ្ញើរពីអតិថិជនទេ អតិថិជននៅតែចង់ផ្ញើរក៏ប៉ុន្តែអត់ដឹងថាទៅតាមណាដោយសារជើងហោះហើរត្រូវបានបិទ ញ្ចឹងយើងត្រូវបិទទាំងស្រុងតែម្តងចាប់ពីខែមីនា ដល់ខែកក្កដា មានន័យថាយើងធ្លាក់ចុះយើងបិទតែម្តង ហើយដំណើរការរបស់យើងគឺពឹងផ្អែកទៅលើអន្តរជាតិ មានន័យថាចំណូលទទួលបានគឺ៩៥ភាគរយដែលយើងទទួលបានពីចំណូលផ្ញើរទៅអន្តរជាតិ បើយើងអត់មានជើងហោះហើរយើងឈប់ទទួលបញ្ញើរយើងអត់មានចំណូលសុទ្ធតែម្តង”។
លោកបន្ថែមថា គិតមកទល់នេះរយះពេល០៣ខែហើយ ក្រោយបើកដំណើរការទទួលបញ្ញើរឡើងវិញប៉ុន្តែសម្រាប់ជើងហោះហើរក៏មិនទូលំទូលាយទេ ដោយក្នុងមួយសប្តាហ៍អាចចេញបញ្ញើរបានតែមួយជើងទេ ហើយបើកឡើងវិញក៏មិនមានភាពប្រក្រតីដូចពីមុនសម័យកូវីដ១៩ដែរ ដោយសារទីមួយជើងហោះហើរនៅបើកមានកម្រិត ហើយចំណូលយើងប៉ានស្មានបើធៀបជាមួយខែមុនកូវីដ១៩ ចំណូលទទួលបានតែ ៥០ទៅ៦០ភាគរយនៃចំណូលមុនកូវីដ១៩។
លោក បានឱ្យដឹងទៀតថា ប្រសិនបើកូវីដ១៩ នៅតែមានបញ្ហាប្រៃសណីយ៍កម្ពុជាប្រឈមមុខនឹងការខាតបង់កាន់តែខ្លាំង បើប្រទសផ្សេងៗដូចឥឡូវ ទោះបីបើកជើងហោះហើរមែន ប៉ុន្តែប្រទេសមួយចំនួនក៏ត្រូវបានបិទវិញខ្លះ ដូច្នេះបញ្ញើររបស់កម្ពុជាក៏ហាមឃាត់មិនបើកផ្ញើរទៅប្រទេសនោះដូចគ្នាដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here