ដោយ៖ សាវុធ
អន្តរជាតិ៖ តម្លៃមាសបានធ្លាក់ចុះកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីព័ត៌មានអំពីវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech បានធ្វើឱ្យផ្សារហ៊ុនអន្តរជាតិមានការជួញដូរកើនឡើង។
វិនិយោគិន បានចាប់ផ្តើមងាកចេញពីការវិនិយោគលើមាស ដែលតម្លៃរបស់វា បានកើនឡើងខ្លាំង ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។
ប៉ុន្តែតម្លៃមាសនៅតែបន្តមានតម្លៃប្រមាណ ១.៩០០ ដុល្លារក្នុងមួយអោន។ តម្លៃមាស បានកើនឡើងជាង ២០០០ ដុល្លារកាលពីដើមឆ្នាំនេះ។
ខណៈពេលតម្លៃមាសមានភាពប្រែប្រួល វាបានទទួលអត្ថប្រយោជន៍ពីនិន្នាការជាច្រើន ដូចគ្នានឹង bitcoin ក៏ដូចជាប្រាក់ ផ្លាទីន និងលោហៈមានតម្លៃផ្សេងទៀតកាលពីប៉ុន្មានខែមុន។ ហើយអ្នកវិភាគជាច្រើនជឿជាក់ថា តម្លៃមាសនឹងនៅតែបន្តកើនឡើង។
ធនាគារសហព័ន្ធសហរដ្ឋអាមេរិក ទំនងជារក្សាអត្រាការប្រាក់ទាប បើទោះបីជារដ្ឋបាលរបស់លោក ចូ បៃដិន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារ និងធ្វើឱ្យរូបិយប័ណ្ណផ្សេងៗមានការទាក់ទាញជាងមុន។
កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចអាមេរិកកាន់តែច្រើន នឹងជួយជំរុញដល់សេដ្ឋកិច្ច ហើយវាអាចជំរុញឱ្យតម្លៃមាសឡើងខ្ពស់ ខណៈដែលវិនិយោគិនជាច្រើនប្រើមាសជាការការពារអតិផរណា។
លោក Bryan Slusarchuk នាយកប្រតិបត្តិក្រុមហ៊ុន Fosterville South Exploration បានមានប្រសាសន៍ថា “តម្លៃមាសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅតែបានរក្សាតម្លៃខ្ពស់នៅឡើយ។ ប្រជាជន នឹងចាត់ទុកមាសជារូបិយប័ណ្ណជំនួសប្រាក់ដុល្លារ”៕ CNN