តើប្រទេសទាំង១០ណាខ្លះ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: មាសគឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់យកមកធ្វើជាទុនបម្រុង របស់បណ្តាធនាគារកណ្តាលនានា នៅទូទាំងពិភពលោក ដោយសារមាសមានសុវត្ថិភាព ងាយស្រួលទូទាត់ និងផ្តល់ផលចំណេញខ្ពស់។

តើប្រទេសណាខ្លះមានមានច្រើនជាងគេបំផុត នៅលើពិភពលោក?។

យោងតាមទិន្នន័យរបស់សមាគមមាសពិភពលោក បានបង្ហាញថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកាន់កាប់មាស ជាទុនបម្រុងជាង៨.១០០តោន ពោលគឺជិតស្មើនឹងទំហំមាស ដែលបូកបញ្ចូលគ្នារវាងប្រទេសចំនួន៣បន្ទាប់ទៀត រួមមាន ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងប្រទេសបារាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះគឺជាប្រទេសទាំង១០ នៅលើពិភពលោក ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុត គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ៖

ទី១. សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក មានទុនបម្រុងមាសចំនួន៨.១៣៣តោន។ ទុនបម្រុងមាសរបស់ប្រទេសមហាអំណាចមួយនេះ គឺជិតស្មើនឹងទុនបម្រុងមាសរបស់ប្រទេសចំនួន៣ នៅលំដាប់បន្ទាប់ទៀត បូកបញ្ចូលគ្នា។ បច្ចុប្បន្នបរិមាណមាសនេះ មានតម្លៃជាង៥០០ពាន់លានដុល្លារ ដែលត្រូវបានរក្សាទុកក្នុងឃ្លាំងមាស Fort Knox និងធនាគារកណ្តាលអាមេរិក (Fed)។

ទី២. ប្រទេសអាល្លឺម៉ង់

ប្រទេសនេះទុនបម្រុងមាសចំនួន៣.៣៥២ តោន។ គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ប្រទេសអាល្លឺម៉ង់បានប្រមូលទិញមាសយ៉ាងច្រើនប្រហែល៧០០តោនពីទីក្រុងប៉ារីស និងទីក្រុងញូវយ៉ក។

ទី៣. ប្រទេសអ៊ីតាលី

ប្រទេសនេះមានទុនបម្រុងមាសចំនួន២.៤៥១តោន។ បច្ចុប្បន្ន មាសទាំងនោះ ត្រូវបានរក្សាទុកនៅធនាគារកណ្តាលស្វីស ធនាគារកណ្តាលអាមេរិក និងធនាគារអង់គ្លេស។

ទី៤ ប្រទេសបារាំង

ប្រទេសនេះ មានទុនបម្រុងមាសចំនួន២.៤៣៦តោន។ មាសទាំងនោះភាគច្រើន ត្រូវបានទិញនៅក្នុងទសវត្សរ៍ទី៥០ និងទី៦០ និងត្រូវបានរក្សាទុកនៅធនាគារកណ្តាលបារាំង។

ទី៥. ប្រទេសរុស្ស៊ី

ប្រទេសនេះ មានទុនបម្រុងមាសចំនួន២.៣២៩តោន ដើម្បីទុកបង្ក និងទប់ស្កាត់បញ្ហាប្រឈមផ្សេងៗ។ នាពេលថ្មីៗនេះ ធនាគារកណ្តាលរុស្ស៊ី បានបង្កើនទុនបម្រុងមាសរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មទ្រព្យសម្បត្តិ និងជៀសវាងការពឹងផ្អែកលើប្រាក់ដុល្លារ។

ទី៦. ប្រទេសចិន

ប្រទេសនេះទុនបម្រុងមាសចំនួន២.១១៣តោន។ ប្រទេសមហាអំណាចមួយនេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារមាសទាំងផ្នែកផលិតកម្ម ការប្រើប្រាស់ និងទុនបម្រុង។ ធនាគារកណ្តាលចិន (PBOC) ថ្មីៗនេះបានបង្កើនទុនបម្រុងមាស ដើម្បីការពារអតិផរណា។

ទី៧. ប្រទេសស្វីស

ប្រទេសនេះមានទុនបម្រុងមាស ចំនួន១.០៤០តោន ដែលមានតម្លៃប្រហែល៦៦,១ពាន់លានដុល្លារ។ មាសទាំងនោះត្រូវបានរក្សាទុកដោយធនាគារកណ្តាលស្វីស និងដើរតួជាសសរស្តម្ភហិរញ្ញវត្ថុរបស់ប្រទេសជាតិ។

ទី៨. ប្រទេសជប៉ុន

ប្រទេសនេះ មានទុនបម្រុងមាសចំនួន៨៤៥,៩តោន ដែលមានតម្លៃប្រហែល៥២ពាន់លានដុល្លារ ។ ទុនបម្រុងមាសរបស់ប្រទេសប៉ុន ត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាលជប៉ុន (BOJ)។

ទី៩. ប្រទេសឥណ្ឌា

ឥណ្ឌា មានទុនបម្រុងមាសចំនួន៨០០តោន ដែលរដ្ឋាភិបាលអាចរក្សាទុក ដើម្បីដោះស្រាយលើបញ្ហាប្រឈមនានា ដូចជាអតិផរណាជាដើម។

 

ទី១០. ប្រទេសហូឡង់

ប្រទេសនេះទុនបម្រុងមាសចំនួន៦១២តោន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុនបម្រុងមាសរបស់ប្រទេសនេះ មិនមានការប្រែប្រួលនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here