កម្ពុជា និងចិន បានដាក់ដំណើរការផ្លូវហោះហើរដឹកជញ្ជូនទំនិញថ្មី

ដោយ៖ សាវុធ

ភ្នំពេញ៖ ទីក្រុងភ្នំពេញជាមួយនឹងទីក្រុង Lanzhou (ភាគពាយព្យរបស់ប្រទេសចិន) និងទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន បានដាក់ឱ្យដំណើរការដំបូងបំផុតនូវផ្លូវហោះហើរដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសដោយផ្ទាល់ ដែលជាការត្រួសត្រាយសម្រាប់ប្រទេសកម្ពុជាក្នុងការជំរុញពាណិជ្ជកម្ម។

សារព័ត៌មាន ស៊ីនហួ ដែលចេញផ្សាយសប្តាហ៍មុន បានឱ្យដឹងថា ជើងហោះហើរដំបូង កាលពីថ្ងៃទី ៣០ ខែតុលា បានដឹកផ្លែស្វាយស្ងួតចំនួន ១៨ តោនទៅទីក្រុង Lanzhou។ បន្ទាប់មកជើងហោះហើរនេះបានចាកចេញពីទីក្រុង Lanzhou នៅថ្ងៃដដែលឆ្ពោះទៅទីក្រុង Lahore ដោយដឹកជញ្ជូនផលិតផលប្រើប្រាស់ក្នុងលំនៅឋានរបស់ប្រទេសចិន។ នេះបើយោងតាមកំពង់ផែគោក Gansu (ទីក្រុង Lanzhou)។ 

សម្រាប់ជើងហោះហើរនេះគឺនឹងមានពី ២-៤ ជើងក្នុង ១ សប្ដាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជើងហោះហើរពីទីក្រុងភ្នំពេញទៅទីក្រុង Lanzhou នឹងដឹកជញ្ជូនទំនិញ ដែលរួមមានគ្រាប់ធញ្ញជាតិ អាហារសមុទ្រស្រស់ និងក្លាស្សេទៅទីក្រុង Lanzhou ខេត្ត Gansu ប្រទេសចិន។

បន្ទាប់ពីការដាក់ទំនិញចុះ យន្តហោះមួយនេះនឹងផ្ទុកទំនិញ ដែលជាផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់ប្រទេសចិន និងផលិតផលកសិកម្ម ចេញដំណើរឆ្ពោះទៅប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមកំពង់ផែគោក Gansu ក្នុងដំណើរការដឹកជញ្ជូនទំនិញលើកដំបូងនេះ ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines (Cambodia) ត្រូវបានជួលដឹកស្វាយក្រៀមចំនួន ១៨ តោនពីកម្ពុជា។

របាយការណ៍របស់រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែដំបូង ឆ្នាំ ២០២០ នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ២៥ ០០០ តោនដែលធ្លាក់ចុះ ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here