ធនាគារកណ្តាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់បន្ថែម ដើម្បីទាញអតិផរណាឱ្យធ្លាក់ចុះដល់២ភាគរយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក(Fed) ប្រកាសថា លោកគ្រោងនឹងបើកទ្វារចំហ សម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀត នាពេលខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។

លោក Jerome Powell បានថ្លែងនៅក្នុងសន្និសីទមួយ ដែលរៀបចំ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ថា “យើងដឹងថា វឌ្ឍនភាពដែលកំពុងបន្តឆ្ពោះ ទៅរកគោលដៅអតិផរណាក្នុងរង្វង់២% របស់យើងមិនទាន់ត្រូវបានធានានោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Powell បានគូសបញ្ជាក់ថា “ប្រសិនបើវាសមស្របក្នុងការរឹតបន្តឹងគោលនយោបាយបន្ថែមទៀត នោះយើងនឹងមិនស្ទាក់ ស្ទើរចិត្តឡើយក្នុងការធ្វើដូច្នេះទៀត”។

យោងតាមសារពត៌មានអាមេរិកCNN បានចុះផ្សាយថា “ប្រសិ នបើធនាគារកណ្តាលអាមេរិក (Federal Reserve) ដំឡើងអត្រាការប្រាក់ម្តងទៀត នោះការដំឡើងម្តងទៀតនេះ អាចនឹងសម្រេចឡើង ក្នុងអំឡុងពេលនៃកិច្ចប្រជុំ គោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែធ្នូខាងមុខ”។

ប៉ុន្តែផ្ទុយទៅវិញ ក្រុមអ្នកវិនិយោគ បានបង្ហាញសុទិដ្ឋិនិយមអំពីការផ្អាក ការដំឡើងអត្រាការប្រាក់ម្តងទៀត នៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក នៅខែធ្នូខាងមុខនេះ។

លោក​ Powell បាន​បន្ថែម​ថា​ “តម្រូវ​ការរបស់អ្នកប្រើប្រាស់ត្រូវតែធ្លាក់ចុះ ដើម្បីធ្វើឱ្យធនាគារ​កណ្តាល​​អាមេរិក អាចធានា​បានថា​ អតិផរណា ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ ទៅដល់​គោលដៅ២%របស់យើង”។

ជាក់ស្តែង យន្តការរបស់ធនាគារកណ្តាលអាមេរិក (Fed) ក្នុងការដោះស្រាយបញ្ហាអតិផរណា គឺជាមធ្យោបាយ ក្នុងការធ្វើឱ្យតម្រូវការរបស់អ្នកប្រើប្រាស់ធ្លាក់ចុះដោយចេតនា តាមរយៈការដំឡើងអត្រាការប្រាក់ឱ្យកាន់តែខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here