វិភាគ៖ តើ​ខេត្តកោះកុង​នឹង​ក្លាយជា​ខ្លា​ថ្មី​មួយ​នៅ​តំបន់ឆ្នេរ​របស់​កម្ពុជា?

ដោយៈ សាវុធ     

កោះកុងៈ កោះកុង​ធ្លាប់ជា​ខេត្ត​ដាច់ស្រយាល គ្មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត​ភ្ជាប់ តែ​គេ​នឹកឃើញ​បទ​ចំរៀង​របស់លោក​ស៊ីន ស៊ី​សាមុត “បុ​ប្ឆា​កោះកុង” បានធ្វើ​ឲ្យ​ខេត្ត​នេះ​នៅតែ​ដក់​ក្នុង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹង​ការដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ខេត្តកោះកុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ស្លេវ ដោយ​បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ ដែល​នឹង​បញ្ចប់​ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១ខាងមុខ។

ជាមួយគ្នានេះ​ក្រុមហ៊ុន Bangkok Airway បាននិងកំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប ដើម្បី​រៀបចំ​ព្រលានយន្តហោះ​ថ្មី​មួយទៀត នៅ​តំបន់​កោះ​ប៉ោ ដែលមាន​ចម្ងាយ​ប្រមាណ៣០គីឡូម៉ែត្រ ពី​ក្រុង​យោធពលខេមរភូមិន្ទ។

លើស​នេះ​នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាននិងកំពុង​ជម្រុញ​ការ​ព​ង្រី​ផ្លូវជាតិ​លេខ៤៨ ជា​ពីរ​គន្លង​សំរាប់​រថយន្ត​ទៅមក​ផងដែរ ជាពិសេស​កា​រត​ភ្ចា​ប់​ជា​ប្រវត្តិសាស្ត្រ​នូវ​ភូមិភាគ​ពាយ័ព្យ មកកាន់​តំបន់​នារ​តី តាមរយៈ​ការស្ថាបនា​ផ្លូវជាតិ​លេខ១០ ដោយ​ចាក​ចេញពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ស្រុក​មួយចំនួន​នៃ​ខេត្តពោធិសាត់ ឆ្ពោះទៅកាន់​ខេត្តកោះកុង ដែល​ផ្លូវ​នេះ​នឹង​ពង្រីក​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ក្រៅប្រទេស តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​តំបន់​សារា​សាគរ ក្នុង​ខេត្តកោះកុង​ផងដែរ។

នាយ​ឧ​ត្ត​ម​សេនី​យ៏ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​កាលពីពេលថ្មីៗនេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង ។

គោលបំណង​នៃ​បេសកម្ម​ចុះ ចុះ​ពិនិត្យ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង​រួមមាន ទី១- ពិនិត្យ​លើ​របាយការណ៍​នៃ​ការសាងសង់ រាយ​កាណ៍​ដោយ​ក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យ​ទីតាំង​គម្រោង​សាងសង់ ទី៣- ពិភាក្សា និង​ផ្លាស់ប្តូរ​ព័​ត៍​មាន​រវាង រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមការងារ​អាកាសយានដ្ឋាន Union Development Group ស្តីពី​វឌ្ឍនៈភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេង។

អាកាសយាន​ដ្ឋា​នះ​អន្តរជាតិ ដែល​អាច​ទទួល​ការ​ចុះចត​នេះ នឹង​ពង្រីក​មុខមាត់​និង​លើកស្ទួយ​សេដ្ឋកិច្ច​ខេត្តកោះកុង និង​សេដ្ឋកិច្ចជាតិ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដែល​តាម​ផែនការ​ព្រលានយន្តហោះ​នេះ នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ហោះហើរ​សាកល្បង​នៅ មុន​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០២១ខាងមុខនេះ។

គំរោង​អភិវឌ្ឍន៍​តារា​សាគរ

ទោះជា​រង​ទ​ណ្ឌ័​កម្ម​ពី​សហរដ្ឋអាមេរិក ក៏​គម្រោង​តារា​សាគរ​ក្នុង​ខេត្តកោះកុង មិន​បង្អង់​ល្បឿន​នៃ​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន​នោះទេ។

គំរោង​ដែល​ទទួលបាន​ដី​សម្បទាន ពី​រដ្ឋាភិបាល​កម្ពុជា ជាង ៤០,០០០ហិកតា​នេះ​កំពុង​បំពេញ​តម្លៃ​ឲ្យ​ខេត្ត​នេះ​យ៉ាង​ធំ​សម្បើម ដែក​គម្រោង​នេះ​មាន​ផែនការ​អភិ​វ​ឌ្ឋ​ន៍​តំបន់​កម្សាន្ដ និង​លំហែរ​បែប​ធម្មជាតិ​កម្រិត​ខ្ពស់ តារា​សាគរ​ស្តា​ឌ្រី​ម ឡេ​ក​ធូ​រី​សឹម​ថោ​ន(Dara Sakor Stardream Lake Tourism Town)របស់​ក្រុមហ៊ុន Union City Development Group បានចាប់ផ្ដើម​ប្រកាស​បើក​ដំណើរការ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​ប៉ាក សុខុម បាន​មានប្រសាសន៍ថា គម្រោង​នឹង​នេះ​មាន​លក្ខ​ខណៈ​ពិសេស និង​អំណោយផល​សម្រាប់​ទូរគមនាគមន៍ ពោលគឺ អាចធ្វើ​ដំណើរ​ចេញពី​តារា​សាគរ​ទៅ​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ត្រឹមតែ៣ម៉ោង​កន្លះ​និង​ទៅ ខេត្ត​ព្រះសីហនុ​ត្រឹមតែ២ម៉ោង នៅពេល​គម្រោង​ផ្លូវ​ល្បឿន​លឿន​សាងសង់​រួច។

លោក​បន្ថែមថា “នៅពេល​ខាងមុខនេះ ភ្ញៀវទេសចរ​នឹង​មក​តំបន់​តារា​សាគរ​តាមរយៈ​ជើងហោះហើរ និង​តាម​ការ​ចុះចត​យានដ្ឋាន​តារា​សាគរ ដែល​គ្រោង​ដាក់​ដំណើរការ​សាកល្បង​នៅ​ឆ្នាំ២០២១ ខាងមុខនេះ” ។

ជាមួយគ្នានេះដែរ លោក​រដ្ឋលេខាធិការ​បា​ន​ស្នើសុំ​ដល់​ក្រុមហ៊ុន Union City Development Group ឲ្យ​ក្រុមហ៊ុន​បណ្តុះបណ្តាល​ជនជាតិខ្មែរ​ឲ្យ​បាន​ច្រើន ក៏​ដូ​ជា​បង្កើន​សកម្មភាព​ពង្រីក​រមណីយដ្ឋាន ឲ្យ​កាន់តែច្រើន​ថែមទៀត​ដើម្បី​បំ​ម្រើ​វិស័យ​ទេ​ចរណ៍។

តំបន់​ទេសចរណ៍​ដ៏​អាថ៌កំបាំង

ជាមួយនឹង​អំណោយផល នៃ​ផែនការអភិវឌ្ឍន៍​ពី​រដ្ឋាភិបាល វិស័យ​ឯកជន ខេត្តកោះកុង​មាន​ធនធានធម្មជាតិ​ដ៏​អាថ៌កំបាំង និង​មាន​សក្តានុពល​ដ៏​ធំ​សម្បើម​ផ្នែក​អេកូ​ទេសចរណ៍ ដោយមាន​កោះ ទឹក​ជ្រៅ ព្រៃភ្នំ ដងព្រែក ដៃសមុទ្រ​ត្រពាំងរូង​ដ៏​ស្រស់ស្អាត ខេត្ត​នេះ ក៏​មិនទាន់​ទាក់ទាញ​ការវិនិយោគ​លើ​ធនធានធម្មជាតិ និង​ប្រើប្រាស់​ធនធានធម្មជាតិ​ឲ្យ​អស់​សក្តានុពល​នៅឡើយ​ទេ។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង លោកស្រី​ភូ​ថង មិថុនា​ធ្លាប់បាន​មានប្រសាសន៍ថា ខេត្តកោះកុង ជា​ខេត្ត​មួយ​មា​នស​ក្តាព​នុព​ល​ធម្មជាតិ ដ៏​សម្បូរបែប​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ទេសចរណ៍ និង​ឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុង​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលមក​ដាក់ទុន​វិនិយោគ ក្នុងនោះ​ដៃគូ​អភិវឌ្ឍន៍ ក្រុម​ហ៊ុ យូ​ញៀន ឌី​វើ​ឡុ​ប​មេន គ្រុប គឺជា​ដៃ​គួ​អភិវឌ្ឍន៍​ដ៏​ធំជាងគេ​នៅក្នុង​ខេត្តកោះកុង ដោយបាន​អភិវឌ្ឍន៍​ជា​តំបន់​វិស្សមកាល​តារា​សាគរ ទីលាន​វាយ​កូន​ហ្គោល កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ដែល​បាន​នឹង​កំពុង​សាងសង់ ហើយនឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នាពេល​ឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​ចិន​នោះ​កាលពី​ឆ្នាំ២០១៩កន្លងមក នេះ​ខេត្តកោះកុង និង​ខេត្ត​ជី​លីន ក៏បាន​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រវាង​មន្ទី ទេ​ចរណ៍​ខេត្តកោះកុង ជាមួយ​មន្ទី​វប្បធម៌ និង​ទេ​ចរណ៍​ខេត្ត​ជី​លីន នៅក្នុង​ទឹកដី​ខេត្តកោះកុង។

លោកស្រី​អភិបាលខេត្ត​ក៏បាន​ឱ្យដឹងថា រដ្ឋបាល​ខេត្តកោះកុង បាន​កំពុង​ទាក់ទង​និង​បានរៀបចំ​ឯកសារ​ស្តីពី អនុស្សរណៈ​នៃ​យោគយល់​គ្នា​រវាង​ខេត្តកោះកុង​ជាមួយ នឹង​ខេត្ត​យូ​ណាន និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ខេត្តកោះកុង និង​ក្រុង​វៃ​ណាន ខេត្ត​សាន​ស៊ី​របស់​ប្រទេស​ចិន ដើម្បី​ជំរុញ​និង​លើកស្ទួយ​ឲ្យ​មានការ​រីកចម្រើន​ច្រើន​ផងដែរ។

ឧស្សាហកម្ម​ល្បែង

ដោយសារ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ខេត្តកោះកុង​មាន​អំណោយផល​មួយទៀត​លើ​ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍​និង​ល្បែង​កំសាន្ត ដូចជា​កាស៊ីណូ​ជាដើម។

ជាក់ស្តែង​កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​វិនិយោគ​កាស៊ីណូ​របស់​ហុងកុង Century Entertainment International Holdings បានបង្ហាញ​ព័ត៌មាន​ច្បាស់​ការណ៍​ថា ក្រុមហ៊ុន​សម្រេចចិត្ត​ប្តូរ​ទិសដៅ វិនិយោគ​របស់ខ្លួន​ពី​ក្រុងព្រះសីហនុ សម្តៅទៅ​ខេត្តកោះកុង​ជំនួស​វិញ។

ក្រុមហ៊ុន Century Entertainment នឹង​ផ្លាស់ប្ដូរ​តំបន់​ប្រតិបត្តិការ​តុ​ល្បែង​ពី​ទីតាំង​កំណើត​របស់ខ្លួន​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​សណ្ឋាគារ​មួយ​នៅក្នុង​ស្រុក​តារា​សាគរ ខេត្តកោះកុង​វិញ។

ជាមួយនឹង​គោលបំណង​នៃ​ការផ្លាស់ប្តូរ​នេះ ប្រធាន​ក្រុមហ៊ុន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បាន​បង្ហាញ​ពី​ផែនការ​ផ្លាស់ប្តូរ​ទី​តាំងពី​សណ្ឋាគារ Sunshine Bay Hotel នៅក្នុង​ខេត្ត​ព្រះសីហនុ ទៅកាន់​សណ្ឋាគារ Ming Guan ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ដូចគ្នា។

ម្ចាស់​កាស៊ីណូ​រូបនេះ ទទួលបាន​ការផ្តល់ជូន​ដ៏​ពិសេស ពី​អចលនទ្រព្យ​នៅ​ស្រុក​តារា​សាគរ ខេត្តកោះកុង​ជំនួស​វិញ។ ទីតាំង​ថ្មី​នេះ​មាន​ផ្ទៃក្រឡា​សរុប ១០,៥០០ ម៉ែត្រការ៉េ ដែល​អាច​តម្លើង​តុ​ល្បែង​ចំនួន ៤០ តុ លំដាប់​វី​អាយ​ភី​ចំនួន ៥៥ និង​ស្លុត​ម៉ាស៊ីន ៨០ ដោយ​ក្នុងនោះ​ក៏មាន​ការបង្កើត​ភោជនីយដ្ឋាន​ចិន ស្ប៉ា និង​ក្លឹប​រាត្រី។ កាស៊ីណូ​នេះ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ខាងមុខនេះ។

តំបន់ឆ្នេរ​កម្ពុជា ឬ​តំបន់K4 ដែល​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​និយម​ហៅ បាននិងកំពុង​រះ​យ៉ាង​ត្រចះត្រចង់ ក្រោម​ដំបូល​នៃ​គោលនយោបាយ​ដ៏​ត្រឹម​ត្រុ​វ ចក្ខុវិស័យ​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កម្ពុជា ពិសេស​តំបន់ “តារា​រះ​នា​ទិស​នារ​តី​នេះ”បាននិងកំពុង​ចូលរួម​លើក​កំពស់​កិត្យានុភាព​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ និង​កំពុង​ក្លាយជា​កំលាំងចលករ​ដ៏​សំខាន់​ក្នុងការ​អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here