មហាយក្សចិន ប្រកាសផ្តល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនបរទេសដើម្បីជំរុញពាណិជ្ជកម្ម

ដោយៈ តែម សុខុម

ប៉េកាំង: អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង ស៊ូវិន (Wang Shouwen) បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ថា ប្រទេសចិន នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ក្រុមហ៊ុនសហគ្រាសបរទេសចូលមកកាន់ទីផ្សារចិន ក៏ដូចជាការលើកកម្ពស់ពាណិ​ជ្ជកម្មផងដែរ។

លោក វ៉ាង ស៊ូវិន បានលើកឡើងអំឡុងជំនួបជាមួយតំណាងមកពីក្រុមហ៊ុនបរទេសធំៗ រួមមាន ក្រុមហ៊ុន Exxon Mobil ក្រុមហ៊ុន BASF ក្រុមហ៊ុនBudweiser ក្រុមហ៊ុន Walmart ក្រុមហ៊ុន Panasonic និងក្រុមហ៊ុន IKEA ជាដើមថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តធ្វើការកែលម្អ បរិយាកាសអាជីវកម្ម សម្រាប់បណ្ដាក្រុមហ៊ុនបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រកាសនេះ បានធ្វើឡើងក្រោយពីក្រុមហ៊ុនបរទេសធំៗជាច្រើន រួមមាន ទាំងក្រុមហ៊ុនអាមេរិកផងដែរ បានរើចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម។

ក្រោយពីផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្ស Evergrande និងការធ្លាក់ចុះនូវការនាំចេញ ទៅកាន់ទីផ្សារបរទេសដោយសារភាពតានតឹងផ្នែកនយោបាយ ជាមួយសហរដ្ឋអាមេរិក ដែលជះផលប៉ះពាល់ ដល់សេដ្ឋកិច្ចចិនយ៉ាងធ្ងន់ធ្ងរ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

ក្រុមហ៊ុនចិន Evergrande បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត ក្នុងពិភពលោកជាមួយនឹងបំណុលសរុបជាង៣០០ពាន់លានដុល្លារអាមេរិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here