តើ​ខេត្ត​ព្រះសីហនុ​មាន​កត្តាសំខាន់ៗបែបណា​ដើម្បី​ជម្រុញ​ល្បឿន​នៃ​ការអភិ​វ​ឌ្ឈ​ន៍​របស់ខ្លួន

ដោយ គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ភាព​រីកចម្រើន​យ៉ាង​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ដោយសារ​គោលនយោបាយ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​បានចាត់ទុក​ខេត្ត​នេះ ជា​ក្បាល​នាគ​នៃ​កំលាំងចលករ​ជម្រុញ​កំនើន​សេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​ការរីកចម្រើន​របស់​ខេត្ត​នេះ មាន​អ្វី​នៅ​ពីក្រោយ​យើង​ទៅ​មើល​ទាំងអស់់គ្នា​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម​នេះ។

វិស័យ​សំណង់ និង​អចលនទ្រព្យ

ជាក់ស្តែង​ក្នុង​រយៈពេល៤ឆ្នាំ​ចុង​ក្រោយនេះ លំហូរ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​រហូតដល់​ជាង៧ពាន់​លាន​ដុល្លារ ទៅ​គម្រោង​សាងសង់​សរុប​ចំនួន១៣៥៥គម្រោង។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ​ថា ការគ្រប់គ្រង និង​អភិវឌ្ឍន៍​លើ​វិស័យ​សំណង់ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ គឺមាន​ភាព​រីកចម្រើន​ខ្លាំង​គួរឱ្យកត់សម្គាល់ ជាពិសេស​បាន​ទាក់ទាញ​លំហូរ​ទុនវិនិយោគ នៅក្នុង​វិស័យនេះ​បាន​រហូតដល់​ជាង៧ពាន់​លាន​ដុល្លារ។

លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា “គិត​ចាប់ពី​ឆ្នាំ២០១៧ រហូតដល់​ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើន​គម្រោង​សាងសង់​នៅ​ទូទាំង​ខេត្ត ដែល​ទទួលបាន​លិខិតអនុញ្ញាត​មាន​ចំនួន១៣៥៥គម្រោង នៅលើ​ផ្ទៃក្រឡា​សំណង់​សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៧០៩៩លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ដោយឡែក​សម្រាប់​សំណង់​អាគារខ្ពស់ៗនៅ​ទូទាំង​ខេត្ត គិត​ចាប់ពី​ឆ្នាំ២០០៥ – ២០២០ត្រឹម​ខែឧសភា មាន​កម្ពស់​ចាប់ពី៥ដល់៥៣ជាន់ មាន​ចំនួន៥២៩គម្រោង។

គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល

ដោយ​ដាក់ចេញ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ខេត្ត​ព្រះសីហនុ​បាន និង​កំពុង​ពង្រីក​ល្បឿន​នៃ​ការអភិវឌ្ឍ​លឿន និង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ពហុ​បំណង និង​ស្ថិតនៅក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ និង​ផ្លូវ១ របស់​រដ្ឋាភិបាល​ចិន។

តាមរយៈ​គោលនយោបាយ​នេះ ផ្លូវ​រថភ្លើង​ត្រូវបាន​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​យ៉ាង​លឿន ពិសេស​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗជាច្រើន​បានបញ្ចប់ និង​កំពុង​សាងសង់ ដូចជា​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​បាន​ពង្រីក​រហូតដល់២៣០០ម៉ែត្រ សំរាប់​ផ្លូវរ​ត់របស់​យន្តហោះ ដែល​អនុ​ញ​ញ្ញា​ត្ត​ឲ្យ​យន្តហោះ​ខ្នាត​ធំ​អាច​ចុះចត​បាន និង​ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិសាស្ត្រ​ភ្នំពេញ ខេត្ត​ព្រះសីហនុ​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម។

អ្វី​កាន់តែ​ពិ​ខ​សេស​រដ្ឋាភិបាល ក៏បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ចិន សិក្សា​ល​ទ្ឋ​ភាព​ដើម្បី​ស្ថាបនា​ផ្លូវ​រត់​ភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ​ផងដែរ។

កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់ ក៏​បាននិងកំពុង​ពង្រីក​ក្រោម​ជំ​នួន​របស់​ដៃគូ​អភិវឌ្ឍន៍​ជប៉ុន ដើម្បី​អាច​ឲ្យ​កម្ពុជា​ដឹកទំនិញ​ឆ្ពោះទៅកាន់​ប្រទេសធំៗបាន ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង។

ផ្លូវ​ជាច្រើន​ខ្សែ​បានបញ្ចប់​ការសាងសង់​ស្ទើរ​ទាំង​ស្រុក

រដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​ថវិកា ប្រមាណ៣០០លាន​ដុល្លារ ដើម្បី​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាង៣០ខ្សែ​នៅ​ខេត្ត​មួយ​នេះ ជាល​ទ្ឋ​ផល​ខេត្ត​នេះ​កំពុង​នាំមុខគេ​ក្នុងចំណោម​រាជធានី ខេត្ត​ទាំង២៥របស់​កម្ពុជា ដែលមាន​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ស្អាត​ជាងគេ។

បច្ចុប្បន្ន​ជាមួយនឹង​វត្តមាន​អាគារខ្ពស់ៗកប់​ពពក កើនឡើង​យ៉ាង​ព្រោងព្រាត នៅលើ​ផ្ទៃដី​ក៏មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដ៏​ល្អ​ផងដែរ ប្រៀប​បីដូច​ជា​កូនក្រមុំ​ម្នាក់​តែងខ្លួន​រួច ត្រៀម​ចូល​រោងការ​ប៉ុណ្ណោះ។

តារា​រះ​នា​ទិស​នារ​តី

ក្រៅពី​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល និង​ការគាំទ្រ​របស់​វិស័យ​ឯកជន ខេត្ត​ព្រះសីហនុ​ក៏មាន​គ្រាប់ពេជ្រ​ដ៏​អស្ចារ្យ​ដូច​ខេត្ត​ជាប់​តំបន់ឆ្នេរ​ដទៃទៀត គឺ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្លឹប “ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក”ផងដែរ ដោយសារ​តំបន់ឆ្នេរ​កម្ពុជា ពិសេស​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម កោះ​សន្យា កោះក្របី កោះ​តា​គៀវ កោះ​ឬ​ស្សី​ជាដើម សុ​ទ្ឋ​តែ​ស្ថិតក្នុង​បញ្ជីរ​ឆ្នេរ​ស្អាត និង​ល្បីល្បាញ​លើ​ពិភពលោក។

សម្បត្តិ​ធម្មជាតិ ដែល​ចាយ​មិនចេះ​អស់នេះ មិនទាន់​ប្រើប្រាស់​អស់​ល​ទ្ឋ​ភាព​នៅឡើយ ដោយសារ​ការផ្សព្វផ្សាយ​និង​ធនធានមនុស្ស​នៅមានកម្រិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here