តើចំណេះដឹងហិរញ្ញវត្ថុមានផ្នែកសំខាន់ៗអ្វីខ្លះ?

ដោយគង់ ម៉ាលីន

ភ្នំពេញៈ និយាយពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឬចំណដឹងពីលុយ ពិតជាមានការចាប់អារម្មណ៍ ព្រោះអ្នកណាៗក៏ធ្វើការជាមួយនឹងលុយ ដើម្បីលុយនិងភាគមានបានរបស់ខ្លួនផងដែរ។

ហេតុនេះតើចំណេះដឹងហិរញ្ញវត្ថុមានផ្នែកសំខាន់ៗអ្វីខ្លះ? គេហទំព័រCambodiabanknews.com សូមលើកយកចំណុចសំខាន់ៗទាក់ទងនឹងផ្នែកនេះមកពន្យល់ ដើម្បីជម្រាបជូនសាធារណៈជនឲ្យបានជ្រាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណនេយ្យ (Accounting)

ចំណេះដឹងផ្នែកគណនេយ្យជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយវាជាមូលដ្ធាគ្រឹះក្នុងការយល់ផ្នែកហិរញ្ញវត្ថុរបស់អ្នក។ គណនេយ្យ វាមិនត្រឹមតែជាផ្នែកដំបូងដែលត្រូវយល់ដឹងទាក់ទនឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាក៏ជាចំណុចសំខាន់ផងដែរ ព្រោះបើមិនចេះគណនេយ្យទេ នោះអ្នកនឹងជួបការពិបាកខ្លាំង។

) ការវិនិយោគ (Investing)

ការវិនិយោគគឺជាវិធីសាស្ត្រនៃការយកលុយ ទៅបង្កើតលុយ។ នៅពេលដែលអ្នកយល់ដឹង ឬក៏ទទួលបានបទសោធច្រើនលើផ្នែកនេះហើយ នោះអ្នកនឹងរកឃើញវិធីសាស្ត្រក្នុងការយកលុយទៅបង្កើតជាលុយបានដោយងាយស្រួល បើទោះបីជាជំហានដំបូងទទួលបានប្រាក់កម្រៃតិចក្ដី ប៉ុន្តែវាក៏ជាការចាប់ផ្ដើមដ៏ល្អផងដែរ។

) ការយល់ដឹងអំពីទីផ្សារ (Understanding markets)

ការយល់ដឹងអំពីទីផ្សារជាវិធីសាស្ត្រក្នុងការផ្គត់ផ្គង និងតម្រូវការ។ អ្នកត្រូវការដឹងទិដ្ធភាពនៃការឡើងចុះរបស់ទីផ្សារ ដើម្បីជួយអ្នកក្នុងការវិនិយោគឱ្យទទួលបានជោគជ័យ និងកាត់បន្ថយបាននូវហានិភ័យ។

) ច្បាប់ (Law)

តើច្បាប់ពិតជាទាក់ទងនឹងលុយឬហិរញ្ញវត្ថុឬ? គឺជាការពិត ព្រោះះមនុស្សដែលយល់ដឹងអំពីគុណប្រយោជន៍របស់ពន្ធ និងការការពារដែលត្រូវបានផ្ដល់ឱ្យដោយច្បាប់សាជីវកម្មអាចមានបានលឿនជាងនរណាម្នាក់ដែលគ្រាន់តែជាបុគ្គលិកគេ ឬក៏ជាម្ចាស់សហគ្រាសខ្នាត់តូច។

វាដូចជាការខុសប្លែកគ្នារវាងមនុស្សដែលដើរ និងមនុស្សដែលហោះចឹដែរ។ ភាពខុសគ្នាយ៉ាងខ្លាំងនៅពេលដែលឈានឆ្ពោះទៅកាន់ទ្រព្យសម្បត្តិដ៏សាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here