តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈពេលដែលក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed)បានគូសបញ្ជាក់អំពីលទ្ធភាពដែលអត្រាការប្រាក់នឹងនៅតែមានកម្រិតខ្ពស់ដដែល។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២% មកនៅត្រឹម១៨២៤,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0057 GMT ដែលធ្លាក់ចុះសម្រាប់វគ្គទី៧ជាប់ៗគ្នាដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី៩ ខែមីនា។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futuresបានធ្លាក់ចុះ០,៤% មកត្រឹម១៨៤០,៥០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ខែ ខណៈផលប័ត្ររតនាគារកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចៀសការបិទរដ្ឋាភិបាលមួយផ្នែក ហើយទិន្នន័យសេដ្ឋកិច្ចបានជំរុញការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់។

ទីផ្សារមើលឃើញឱកាស៤៥% នៃការដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋានផ្សេងទៀតនៅឆ្នាំនេះ ប៉ុន្តែទីផ្សារក៏រំពឹងថា នឹងមានលទ្ធភាព៤១% នៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុមួយចំនួននៅក្នុងឆមាសទី១ ឆ្នាំ២០២៤ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃSpot silver បានធ្លាក់ចុះ០,៨% ដល់២០,៩០ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៦ខែកន្លះ ខណៈដែលផ្លាទីនបានធ្លាក់ថ្លៃ០,១% ដល់៨៧៦,៤២ដុល្លារក្នុងមួយអោន ហើយតម្លៃPalladium បានងើបឡើង០,៥%ដល់១២០៦,៨៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here