ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅពុធនេះ ខណៈតម្លៃប្រេងឆៅកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅពុធនេះ បន្ទាប់ពីផ្សារហ៊ុនអាមេរិក Wall Street បានធ្លាក់ថ្លៃពេញមួយយប់ ខណៈតម្លៃប្រេងហក់ឡើង បានបង្កឱ្យមានក្តីបារម្ភអំពីសម្ពាធតម្លៃទំនិញ និងបន្តធ្វើឱ្យទស្សនវិស័យអត្រាការប្រាក់មានភាពស្មុគស្មាញ។

ប្រាក់អឺរ៉ូបានងើបឡើងថ្លៃ ហើយទីផ្សារបានចាត់ចំណាត់ការ ដើម្បីគាំទ្រដល់ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ខណៈធនាគាររំពឹងថា អត្រាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ នឹងនៅតែស្ថិតលើសពី៣% នៅឆ្នាំក្រោយ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បាននៅទ្រឹង ខណៈផ្សារហ៊ុន Nikkei (.N225) របស់ទីក្រុងតូក្យូបានធ្លាក់ថ្លៃចុះ០,២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់ប្រទេសអូស្ត្រាលី (.AXJO) បានខាតបង់០,៧%។ ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ចិន(.CSI300)នៅទ្រឹង ប៉ុន្តែសន្ទស្សន៍ផ្សារហ៊ុន Hang Seng នៅទីក្រុងហុងកុងបានងើបឡើង០,៦%។

នៅផ្សារហ៊ុន Wall Street គេសង្កេតឃើញ ភាគហ៊ុន S&P 500 បានធ្លាក់ថ្លៃចុះ០,៦% ពេញមួយយប់ ខណៈភាគហ៊ុន Nasdaq បានធ្លាក់ថ្លៃ១% ចំណែកភាគហ៊ុន Dow Jonesស្ថិតនៅទ្រឹង។

អ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI) ដែលគ្រោងចេញផ្សាយនៅថ្ងៃពុធនេះ ដែលអាចបង្ហាញតម្រុយបន្ថែមទៀតអំពីទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាល។

តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃពុធនេះ។ ជាក់ស្តែង ប្រេងឆៅ Brent crude futures បានទូទាត់ក្នុងតម្លៃ៩២,២៤ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានកើនឡើង០,៣%ដល់៨៩,០៨ដុល្លារក្នុង១បារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here