តើ​ឆ្នាំ២០២៣ ជា​កាលានុវត្តន៍​ភាព​មាស​សម្រាប់​ប្រទេស​កម្ពុជា?

ដោយៈ​សាវុធ

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា នឹង​ឈានទៅ​កាន់​លំដាប់​ថ្មី​មួយទៀត ដោយ​បង្ហាញ​នូវ​កិត្យានុភាព​កម្ពុជា លើ​ឆាក​អន្តរជាតិ​កាន់តែ​ត្រដែតត្រដឹម នៅ​ឆ្នាំ២០២៣ខាងមុខ ស្របពេល​គំរោង​អភិវឌ្ឍន៍ធំៗ នឹង​ចាប់ផ្តើម​ដំណើរការ និង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អាស៊ាន​ហ្គេម។

គម្រោង​អភិវឌ្ឍន៍ធំៗ ដែលជា​ការបណ្តាក់ទុន​វិនិយោគ​ដោយផ្ទាល់ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​វិស័យ​ឯកជន ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ កំពុងដំណើរការ​យ៉ាង​សកម្ម និង​គ្រោង​បញ្ចប់​ទាំង​ស្រុក​នៅត្រឹម​ឆ្នាំ២០២៣ខាងមុខនេះ នឹង​ក្លាយជា​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា​យ៉ាងសំខាន់​បំផុត ខណៈដែល​កំណើន នៃ​គម្រោង​វិនិយោគ​ជាច្រើន​នឹង​សម្រុក​ចូលមក​យ៉ាង​សន្ធឹកសន្ធាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​អភិវឌ្ឍន៍ធំៗ ដែល​នឹង​ក្លាយជា​កំលាំងចលករ​ជំរុញ ឱ្យ​សេដ្ឋកិច្ចកម្ពុជា មាន​សន្ទុះ​ខ្លាំង និង​បញ្ចប់​នៅត្រឹម​ឆ្នាំ២០២៣ខាងមុខនេះ រួមមាន គម្រោង​អភិវឌ្ឍន៍​ទីក្រុង​កោះនរា គម្រោង​អភិវឌ្ឍន៍​ព្រលានយន្ដហោះ​អន្តរជាតិ-ភ្នំពេញ​ថ្មី គំរោង​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្រវាត់ក្រុង គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែលមាន​តម្លៃ​ទុន​សរុប​រាប់ពាន់​លាន​ដុល្លារ រួមជាមួយ​នឹង​ឱកាស​មាស នៃ​ការទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ជាមួយ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា នៅក្នុង​តំបន់​អាស៊ាន​ក្នុងពេលឆាប់ៗខាងមុខនេះ។

ទឡ្ហី​ករសំខាន់ៗទាំង៥ ដូចដែល​បានលើកឡើង​ខាងលើនេះ គឺជា​ឃ្នា​ស់​ដ៏​សំខាន់​សម្រាប់​គាស់​កំណើន​សេដ្ឋកិច្ចកម្ពុជា ស្រប​ពេលដែល​វិបត្តិ​នៃ​ជំងឺ Covid-19 ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

បន្ថែម​ពីលើ​នេះ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏​កំពុង​សិក្សា​ទៅលើ​សេចក្ដីព្រាងច្បាប់​វិនិយោគ​ថ្មី​នៅ​កម្ពុជា ដើម្បី​ផ្តល់​ភាពងាយស្រួល ក៏ដូចជា​ជំរុញ​លើកទឹកចិត្ត ដល់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​នានា​នៅលើ​សាកលលោក ឱ្យចូល​មកកាន់​កម្ពុជា​បន្ថែម តាមរយៈ​ការកាត់បន្ថយ​នូវ​និតិ​វិធី កាត់បន្ថយ​ពេលវេលា និង​ផ្តល់ឱកាស​ចំណេញ​ច្រើន។

សមិទ្ធផលធំៗ ដែល​នឹង​សម្រេចបាន​នៅត្រឹម​ឆ្នាំ២០២៣ គឺជា​សាច់ដុំ​សេដ្ឋកិច្ច និង​ជា​សក្ដានុពល​របស់​កម្ពុ​ជា ក្រោម​ការវិនិយោគ​ដោយ​ធុរកិច្ច​ខ្មែរ ក្រោម​ការដឹកនាំ​ដោយ​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែលជា​អ្នកវិនិយោគ​ដ៏​ធំ និង​សំខាន់​នៅក្នុង​វិស័យ​ជាច្រើន​របស់​កម្ពុជា។ រាល់​ការវិនិយោគ និង​អភិវឌ្ឍន៍​គ្រប់​រូបភាព នឹង​ជួយ​កែប្រែ​សោភ័ណភាព​កម្ពុជា ឱ្យ​កាន់តែ​ស្រស់បំព្រង ទាក់ទាញ​ចំណាប់អារម្មណ៍​ធុរកិច្ច​អន្តរជាតិ ក្រោម​ការផ្តល់​ទំនុកចិត្ត​យ៉ាងសំខាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here