តម្លៃហាងឆេងមាសស្ថិតនៅទ្រឹង ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសស្ថិតនៅទ្រឹងនៅថ្ងៃចន្ទនេះ ខណៈដែលការអត្ថាធិប្បាយរបស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានធ្វើឱ្យមានការរំពឹងទុកថា វដ្តនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកជិតដល់ទីបញ្ចប់ហើយ។

ប្រធានធនាគារកណ្តាលអាមេរិករូបនេះបានមានប្រសាសន៍ថា ធនាគារកណ្តាលនឹងបន្តដំឡើងអត្រាការប្រាក់ ប្រសិនបើសមស្រប ដោយសារអត្រាអតិផរណានៅតែខ្ពស់ពេក។

តម្លៃមាសSpot Gold បានផ្លាស់ប្តូរតិចតួចមកនៅ១៩១៥,៧៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0105 GMT។ ចំណែក មាសអាមេរិក U.S. gold futures បានងើបឡើងថ្លៃ០,២% ដល់១៩៤៣,៦០ដុល្លារក្នុងមួយអោន ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ។

លោកស្រី Loretta J. Mester នាយកប្រតិបត្តិនៃធនាគារ Federal Reserve Bank of Cleveland បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្តួលអតិផរណាប្រហែលជាត្រូវការការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកមួយលើកបន្ថែមទៀត ហើយបន្ទាប់មកបន្តផ្អាកមួយរយៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានធនាគារកណ្តាលអឺរ៉ុប ECB លោកស្រី Christine Lagarde បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃអតិផរណាក្នុងតំបន់ចាយប្រាក់អឺរ៉ូត្រូវតែកើតទាន់ពេលវេលា និងប្រកបដោយនិរន្តរភាព មុនពេលអ្នកបង្កើតគោលនយោបាយអាចសន្និដ្ឋានថា ពួកគេបានជោគជ័យ។

ប្រទេសចិនបានកាត់បន្ថយពន្ធប្រថាប់ត្រាលើការជួញដូរភាគហ៊ុនចំនួនពាក់កណ្តាលនៅថ្ងៃច័ន្ទនេះ ក្នុងគោលបំណងចុងក្រោយបង្អស់ ដើម្បីជំរុញទីផ្សារដែលកំពុងត្រដាបត្រដួស និងជួបការលំបាកខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here