ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Pouyuen នៅទីក្រុងហូជីមិញ គ្រោងបញ្ឈប់បុគ្គលិកជាង១២០០នាក់ទៀត ខណៈការបញ្ជាទិញថយចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតស្បែកជើងរបស់តៃវ៉ាន់ Pouyuen ដែលជានិយោជកធំជាងគេបំផុតនៅក្នុងទីក្រុងហូជីមិញគ្រោងនឹងបញ្ឈប់កម្មករជាង១.២០០នាក់ ដោយសារកង្វះនៃការបញ្ជាទិញ។

លោក Huynh Le Nhu Trang អនុប្រធាននាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានមានប្រសាសន៍ថា ក្រុមហ៊ុន Pouyuen Vietnam ដែលជាអ្នកម៉ៅការសម្រាប់ម៉ាកយីហោល្បីធំៗដូចជា Adidas Nike និង Reebook នឹងបញ្ឈប់កម្មករចំនួន១.២២១នាក់ដែលមានកិច្ចសន្យាមិនកំណត់ ដោយសារតែចំនួននៃការបញ្ជាទិញ និងដៃគូមិនគ្រប់គ្រាន់។

លោក Trang បានបន្តថា កម្មករនឹងត្រូវបានជូនដំណឹងនៅថ្ងៃសៅរ៍អំពីប្រាក់បំណាច់របស់ពួកគេ ការទូទាត់ធានារ៉ាប់រងសង្គម និងនីតិវិធីពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះ កម្មករនិយោជិតដែលបានធ្វើការរយៈពេល២០ឆ្នាំនៅក្រុមហ៊ុនអាចទទួលបានប្រាក់បំណាច់ចំនួន១៩២លានដុង (ប្រហែល៨.០៦០ដុល្លារអាមេរិក)។

លោក Trang បានបញ្ជាក់ថា នីតិវិធីទាំងអស់ក្នុងការបញ្ចប់កិច្ចសន្យាការងារនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញាខាងមុខ ហើយសំណងនឹងត្រូវបានផ្តល់ឱ្យក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់។

ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការនៅទីក្រុងហូជីមិញក្នុងឆ្នាំ១៩៩៦ នេះជាការបញ្ឈប់ការងារបុគ្គលិកលើកទី៤ហើយរបស់ក្រុមហ៊ុន Pouyuen ក្នុងទំហំនៃមនុស្សរាប់ពាន់នាក់ ដែលត្រូវទទួលរងផលប៉ះពាល់ ។

កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ កម្មករជាង២.៨០០នាក់របស់ក្រុមហ៊ុននេះ ត្រូវបានបញ្ឈប់ពីការងារ ហើយ ការបញ្ឈប់ការងារចំនួន២ជុំនៅឆ្នាំ២០២៣នេះ បានជំរុះកម្មករចំនួន៨.០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here