ទំហំនៃការវិនិយោគរបស់ប្រទេសចិនលើបច្ចេកវិទ្យា AI នឹងហក់ឡើងដល់៣៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៧

ដោយ: គង់ លាងហួ
ប៉េកាំង: ទំហំនៃការវិនិយោគរបស់ប្រទេសចិនទៅលើវិស័យបញ្ញាសិប្បនិមិត្ត ត្រូវបានព្យាករថានឹងហក់ឡើងដល់៣៨,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៧ ដែលស្មើនឹង៩ភាគរយនៃចំនួនសរុបរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ថ្មីចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាទីផ្សារ IDC ។

របាយការណ៍នោះបានសរសេរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបន្តលើកកំពស់សមត្ថភាពរបស់ខ្លួននៅក្នុងឧស្សាហកម្មសិប្បនិម្មិត។ ក្នុងរយៈពេលខ្លី ប្រទេសចិននៅតែមានឱកាសសម្រាប់ភាពរីកចម្រើនក្នុងការអភិវឌ្ឍទីផ្សារបញ្ញាសិប្បនិម្មិតនៅក្នុងស្រុក។

នាពេលអនាគត ដោយមានការគាំទ្ររបស់រដ្ឋាភិបាល និងការជឿនលឿនផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា AI ពិតជានឹងរួមបញ្ចូលជាមួយតម្រូវការពីឧស្សាហកម្មផ្សេងៗ និងក្លាយជាផ្នែកមួយនៃផលិតផល សេវាកម្ម និងរបៀបនៃអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមគ្នានេះ កម្មវិធីផ្នែករឹង AI hardware នឹងនៅតែជាគោលដៅដ៏សំខាន់បំផុតសម្រាប់ការវិនិយោគទីផ្សារ ក្នុងរយៈពេលនៃការព្យាករ៥ឆ្នាំទៅមុខ ដោយគ្របដណ្តប់ជាង៦០ភាគរយនៃការវិនិយោគសរុបក្នុងទីផ្សារ AI របស់ប្រទេសចិន ប៉ុន្តែសមាមាត្រវិនិយោគទៅលើផ្នែកនេះនឹងធ្លាក់ចុះជាទៀងទាត់ ហើយកំណើននៃការវិនិយោគប្រចាំឆ្នាំនឹងអាចមានការថយចុះ។

ចំណែក ទីផ្សារកម្មវិធី AI Software ត្រូវបានគេចាត់ទុកថា មានសក្តានុពលខ្លាំងជាង ហើយកំណើន នៃ ការ វិនិយោគ ទៅលើផ្នែកនេះនឹង ឈរនៅលំដាប់លេខរៀងទី១ក្នុង ចំណោម ទីផ្សារ បច្ចេកវិទ្យា AI។

ទំហំនៃការវិនិយោគលើកម្មវិធី AI Software ត្រូវបានគេរំពឹងថានឹងកើនដល់ជិត១០ពាន់លានដុល្លារ ដែលស្មើប្រហែលនឹង២៥ភាគរយនៃការវិនិយោគលើទីផ្សារ AI សរុបរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here